ជនសង្ស័យចំនួន១៧នាក់ រួមនឹ​ងថ្នាំញៀន​ចំនួន១៧កញ្ចប់ ត្រូវបានសមត្ថកិច្ចបង្ក្រាប បានជាបន្ត​បន្ទាប់

ខេត្តកំពង់ចាម​៖ស្រប​តាមការអនុវត្តតាម ផែនកា​រយុទ្ធនាការ​ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន​ខុសច្បាប់​លើកទី៤ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ​២០១៩ កម្លាំងស្នងការដ្ឋាននគរបាល​ខេត្តកំពង់ចាមទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីគ្រឿងញៀន លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម ក៏បានចាត់ជំនាញការិយាល័យប្រឆាំងគ្រឿង​ញៀន​ចុះបង្រ្កាបករណីគ្រឿងញៀនចំនួន៣ស្រុករួមមាន៖ស្រុកជើងព្រៃ ស្រុកស្ទឹងត្រង់ និងស្រុកបាធាយ​ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១៧នាក់ជាបន្តបន្ទាប់។​

ឃាត់​ជនសង្ស័យ​ទាំង១៧នាក់ដែលឃាត់ខ្លួនបាននោះរួមមាន​៖​
ទីឈ្មោះចាន់ ដារ៉ា ភេទប្រុស ជាតិខ្មែរ អាយុ២៨ឆ្នាំ នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្ត​កំពង់ចាម។
ទី​ឈ្មោះហួត សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
ទីឈ្មោះខាន់ លីនដា ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបា​ធាយ ខេត្តកំពង់ចាម។
ទីឈ្មោះសេង ប៊ុនរ៉េត ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ទីឈ្មោះហាក់ ឆានុន ភេទប្រុស អាយុ១៧ឆ្នាំ ជាតិ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ទីឈ្មោះចិន ភារុណ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិប្រាសាទ ឃុំតាំងក្រាំង ស្រុកបា​ធាយ ខេត្តកំពង់ចាម។
ទី​ឈ្មោះមី រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបា​ធា​យ ខេត្តកំពង់ចាម។
ទីឈ្មោះផាន ភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបា​ធាយ ខេត្តកំពង់ចាម។
ទីឈ្មោះយ៉ន រដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបា​ធាយ ខេត្តកំពង់ចាម។
ទី១០ឈ្មោះមុំ សុខបាន ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ទី១១ឈ្មោះម៉ន និមល ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ទី១២ឈ្មោះសម្បត្តិ កុសល ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិអកទៀង​ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ទី១៣ឈ្មោះសាន ឆៃណា ភេទប្រុស​ អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ទី១៤ឈ្មោះជា​ មករា ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ទី១៥ឈ្មោះកយ វិច ភេទប្រុស អាយុ២០ឆ្នាំ ភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ទី១៦.ឈ្មោះ ម៉ាន ណាវី ភេទប្រុសអាយុ៤២ឆ្នាំជាតិចាមនៅភូមិអូរម្នីយំខេត្តក្រចេះ។
ទី១៧.ឈ្មោះម៉ាន់ ធឿនភេទប្រុស អាយុ២៥ឆ្នាំជាតិខ្មែរនៅភូមិពោនឃុំទួលសំបួរ ស្រុកស្ទឹង​ត្រង់ខេត្តកំពង់ចាម
វត្ថុតាង​ដដែលដកហូតបានមានថ្នាំញៀន​ចំនួន១៧​កញ្ចប់(ធំ០១កញ្ចប់)​,ទូរស័ព្ទ​ចំនួន០៥គ្រឿង,ម៉ូតូ​០៧គ្រឿង,ជញ្ជីងអេឡិចត្រូនិច០១,ដាវចំនួន០១ដើម និងឧបករណ៍​សេពមួយចំនួន នឹង​ត្រៀមបញ្ជូន​ទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធី