យុវជន​ម្នាក់រត់ទៅចង​.​ក ធ្វើអត្តឃាតខ្លួនឯង ដោយសា​តូចចិត្ត សុំលុយ​ឪពុកម្តាយ ទិញ​ខោអាវ​ស្លៀកពាក់​ដើរលេង ​នាពេល​បុណ្យ​ភ្ជំបិណ្ឌ​មិន​បាន

ខេត្តរតនៈគិរីដោយសារសុំលុយ​ឪពុកម្តាយ​ទៅ​ទិញ​ខោអាវ​ស្លៀកពាក់​ដើរលេង​ នាពេល​បុណ្យ​ភ្ជំ​បិណ្ឌមិនបាន​ យុវជន​ចិត្តខ្លាំងម្នាក់ ក៏​សម្រេចចិត្តរ​ត់ទៅធ្វើអត្តឃាត​ចង​.​ក​ សម្លាប់​ខ្លួនឯង​ទាំង​នៅ​វ័យក្មេងបង្ក​ឲ្យមានការភ្ញាក់ផ្អើល​ ​កាលពី​វេលា​ជាង៨​ព្រឹក ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅ ត្រង់​ចំណុច​ខ្ទម​ចាំចម្ការ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​កុយ ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។​

បើតាមសមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​កម្លាំង​ប៉ុ​ស្ថិ៍​ឃុំ​ប៉ូ​យ​បានទទួល​ព័ត៌មាន​ពី​ប្រជា​ការពារ​ភូមិ​ថា មាន​ករណី ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង​ភ្លាម ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅដល់ធ្វើការ​ត្រួត​ពិនិត្យ​សាកសព​ឃើ​ញ​ថា សព​ពិតជា​សម្លាប់​ខ្លួន​ដោយចង​.​ក​ខ្លួនឯង​ពិតប្រាកដ​មែន​។​

សមត្ថកិច្ច​បាន​បន្តថា ជន​រងមាន​ឈ្មោះ ញ៉ា​វ ចន្ទី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា មូលហេតុ​ដែលបណ្តាល​ឲ្យជនរងគ្រោះ​សម្លាប់ខ្លួនឯកដោយ​ចង.ក​ គឺផ្តើមចេញពិការសុំ​លុយ​ឪពុក ម្តាយ​ទិញ​ខោអាវ​ដើម្បីពាក់​ដើរលេង​នាពេល​បុណ្យ​ភ្ជំ​បិណ្ឌនឹងគេមិនបាន​​។​

ក្រោយកម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​រួច សពបានប្រគល់​​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​ដើ​ម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​