ខេត្តព្រះ​សីហនុ និងខេត្តហៃណា​ន ចុះហត្ថលេ​ខាលើអនុស្សរ​ណៈ​ យោគយល់គ្នា ស្ដីពី​ការបង្កើត​ចំណងទំ​នាក់ទំនងមិត្តភាព

ខេត្តព្រះសីហនុ៖កាលពីរសៀលថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ាង ស៊ីណេត អភិបាលស្ដីទី ខេត្តព្រះសីហនុ និងលោក លីវ ភីងជី LIU PINGZHI អភិបាលរងខេត្តហៃ​ណាន នៃសាធារណរដ្ឋប្រជាមា​និតចិន បាន​ចុះហត្ថ​លេខា​លើ​អនុស្សារណៈយោគយល់គ្នា ស្តីពីការបង្កើតចំ​ណង់ទំនាក់ទំនង​មិត្តភាពសម្ព័ន្ធមេត្រីភាព​ជាខេត្ត​បងប្អូន នៅសាលាខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាលស្តីទីខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ដំណើរទស្សនកិច្ច និងការចុះហត្ថ​លេខាអនុស្សារណៈយោ​គយល់សម្ព័ន្ធមេត្រីភាពខេត្តបងប្អូន ជាវេទិកាការទូត​រវាង​ខេត្តព្រះសីហនុ និងខេត្តហៃណាន (ប្រទេសចិន)លើ​វិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រ​ជាជន និងប្រជាជន និងជម្រាបជូនពីសក្តានុពល និងការអ​ភិវឌ្ឍន៍រប​ស់ខេត្ត មានវិស័​យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ជាគោលដៅអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ធ្វើឱ្យ​អត្រា​កំណើនសេដ្ឋកិច្ចមាន១០.៣ភាគ នៅឆ្នាំ២០១៩ ប្រជាពល​រដ្ឋម្នាក់ៗ​មានប្រាក់ចំណូល​ជាមធ្យម.៧២៦ដុល្លារ។

លោកអភិបាលស្ដីទី បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តគាំទ្រគោលនយោបាយយុទ្ធសាស្ត្រ ខ្សែ​ក្រវ៉ាត់មួយផ្លូវមួយនិងផ្លូវសូត្រសមុទ្ររបស់ប្រធានាធិបតី ស៊ី ជិនពីង។ការ​ចុះហត្ថ​លេខាសម្ព័ន្ធ​មេត្រីភាពរ​វាងខេត្តព្រះសីហនុ និងខេត្តហៃណាន ចូលរួម​អភិវឌ្ឍសេដ្ឋកិច្ច​កាន់តែរីកច​ម្រើន​ថែម​ទៀតក្នុងនោះលោកបានសំណូមពរឱ្យគណៈប្រតិភូ ជួយផ្សព្វ​ផ្សាយពីសក្តានុពលវិនិយោគ ដល់​ប្រជាជ​នចិន និងអ្នកវិនិ​យោគចិន មកវិនិយោគ និងកម្សាន្តខេត្តព្រះ​សីហនុឱ្យកាន់តែច្រើន

លោក លីវ ភីងជី LIU PINGZHI អភិ បាលរងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បាន​ថ្លែងអំណរគុណរដ្ឋបាលខេត្ត ក្នុងឱកា​សដែលគណ​ប្រតិភូរបស់​លោកមកធ្វើ​ទសសនៈ​កិច្ចខេត្តព្រះ​សីហនុ ឃើញមានទេសភាពដ៏ស្រស់ស្អាត ប្រជាពលរដ្ឋមានភាពរាក់ទាក់ ហើយ​ខេត្តមាន​ឧស្សា​ហកម្ម ទេសចរណ៍ ធ្វើឲ្យកំណើន​សេដ្ឋកិច្ចមានការកើនឡើងខ្ពស់។​

លោកបញ្ជាក់ថា​៖ការចុះហត្ថលេខានាពេលនេះ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងល្អ នៃកិច្ចស​ហប្រតិបត្តិការល្អ កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម សេដ្ឋកិច្ច ដោយ​ជ្រើសរើស​យក​ប្រធានបទ ទេសចរណ៍ កសិកម្ម អប់រំ និងសុខាភិបាល,ពង្រីកកិច្ចសហប្រតិបត្តិការ ការពារ​គ្រោះធម្មជាតិ ទឹកជំនន់ និងចែករំលែកបទពិសោធន៍ រួមគ្នាកាត់បន្ថយគ្រោះទឹកជំនន់ និងអញ្ជើញ​គណៈ​ប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនៈកិច្ចពិពណ៌ពាណិជ្ជកម្មនៅខេត្តហៃណាន នាពេល​ខាងមុខផងដែរ