ក្រសួងធនធានទឹក និង​ឧតុនិយម៖​ចាប់ពីថ្ងៃនេះ ដល់ថ្ងៃ​ទី២៩ ខែកញ្ញា ភ្លៀង​នៅតែបន្ត​ធ្លាក់ តាម​បណ្តា​រាជធានី-​ខេត្ត ក្នុងកម្រិតពីមធ្យម​ទៅ​ច្រើន

រាជធានីភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូ​នដំណឹងស្តីពីបញ្ហា​អាកាស​ធាតុ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ភ្លៀងនៅតែបន្តធ្លាក់ តាមប​ណ្តា​រាជធានីខេត្ត​ក្នុងកម្រិតពីមធ្យមទៅច្រើន ដូច្នេះសូមបងប្អូន​ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់​។

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ដោយសារឥទ្ធិពល​នៃប្រព័ន្ធសម្ពាធខ្ពស់ បានធ្លាក់ចុះសង្កត់លើ​ប្រព័ន្ធសម្ពាធទាប(ITCZ)បានធ្វើ​ឲ្យប្រពន្ឋ័​ធ្លាក់រំកិលចុះមកក្រោម​អូសបន្លាយ​លើភាគខាងត្បូង​នៃប្រទេសកម្ពុជាសារាថ្មី។

ស្ថានភាពបែបនេះបានធ្វើ​ឲ្យ

១៖នៅតាមបណ្តារាជធានី-ខេត្ត ភ្លៀងបន្តធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន និងនៅផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង។ ដោយឡែក នៅថ្ងៃទី២៤-២៥ ភ្លៀងមានភាពរអាក់រអួលបន្តិចបន្តួច។
២៖នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចទៅបង្គួរ។

ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង អាចកើតមានឡើងពិសេសចាប់ពីថ្ងៃទី២៦ ដល់២៩ ខែកញ្ញា ឆ្នាំ២០១៩៕