អភិបាល​ខេត្តកំពត ​អញ្ជើញបើកវិញ្ញាសារប្រឡង ​ជ្រើសរើសក្របខ័ណ្ឌ ​មន្ត្រីរាជការស៊ី​វិលក្រសួងម​ហាផ្ទៃ

ខេត្តកំពត៖កាលពីព្រឹក ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០១៩ ឯកឧត្តម​ ជាវ តាយ អភិបាល នៃគណៈ​អភិ​បាល​ខេត្តកំពត បានអញ្ជើញ​ចូលរួមបើកវិញ្ញាសារ​ នៃការប្រឡងជ្រើសរើសក្នុង​ក្របខ័ណ្ឌមន្ត្រីរាជកា​រស៊ីវិលក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ​២០១៩​។​

ការប្រឡង​នេះមានការចូលរួមពីគណៈកម្មការកណ្ដាល និងមេប្រយោគពីមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីរដ្ឋបាល​ខេត្តកំពត ដែលប្រព្រឹត្តទៅមានរយៈពេលមួយព្រឹក មានបេក្ខជន​ចូលរួម​ប្រឡង​មកពីខេត្តចំនួន០៥ គឺខេត្តកំពត កែប ព្រះសីហនុ កំពង់ស្ពឺ និងខេត្ត​តាកែវ ដោយមានបេក្ខជនដាក់​ពាក្យ​សុំចូលប្រឡងសរុប​ចំនួន៤៨២នាក់ក្នុងនោះស្រីមានចំនួន២៦០នាក់។

ការប្រឡងចែក​ចេញលើក្របខ័ណ្ឌចំនួន០៤គឺ

ក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់

ក្រប​ខ័ណ្ឌ​មន្រ្ដី​ក្រមការ

ក្របខ័ណ្ឌ​មន្រ្ដី​លេខាធិការ​រដ្ឋបាលនិង

ក្របខ័ណ្ឌស្មៀនឃុំសង្កាត់។ 

មានប្រសាសន៍ក្នុងឱកាសបើកវិញ្ញាសារប្រឡងនេះឯកឧត្តម ជាវ តាយ​ អភិបាល​អភិបាលខេត្ត​បានបញ្ជាក់ថា ការប្រឡងនេះ គឺជាការប្រឡងប្រក​បដោយតម្លាភាព តាមគោលការណ៍​អ្នកចេះ​បានពិន្ទុខ្ពស់ជាងគេគឺជាប់ និងក៏បានរំឭកផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធ​ការប្រឡងពិសេសមេប្រយោគ និងអនុរក្ស ត្រូវយកចិត្តទុកដាក់រក្សាសណ្ដាប់​ធ្នាប់របៀបរៀបរយ និងវិន័យក្នុងពេលប្រឡង ដើម្បី​ឲ្យការប្រឡងនេះប្រព្រឹត្ត​ទៅទទួលបានលទ្ធផលល្អប្រសើរ ចំណែកបេក្ខជនវិញ ត្រូវតែគោរព​ដាច់ខាតតា​មបទប្បញ្ញត្តិនៃការប្រឡង ហើយក៏ត្រូវ​ប្រមូលស្មារតី​បញ្ចេញសមត្ថភាព​ដំណេះដឹងឲ្យ​អស់ ដែលខ្លួនមាន​ដើម្បីទទួលបានលទ្ធផលក្លាយ​ខ្លួនជាមន្ត្រីបម្រើសង្គម​ជាតិឲ្យកាន់តែ​ល្អប្រសើរ​ថែមទៀត៕