ឯកឧត្តម ម៉ែន វិបុល និង​លោកជំទាវ អញ្ជើញប្រគេនទ័យ្យទាន ក្នុងឱកាសកាន់បិណ្ឌវេនទី១១ នៅវ​ត្តតាជៃស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃអង្គារ១១រោច ខែភទ្របទឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និង​លោកជំទាវ ឈុន ណារី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញបង្សុកូល និង​ប្រគេន​ទ័យ្យទាន​ដល់​ព្រះសង្ឃនៅវត្តតាជៃ ស្ថិតក្នុងឃុំកំពង់​ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធឯកឧត្តម ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ មាតា​បិតា ជីដូន ជីតា និង ញាតិការ​ទាំង៧សណ្តានដែលបានចែកឋានទៅ កាន់លោកខាងមុខ សូម​ទទួលបាន​នូវផល្លានិសង្ឃដែល ឯកឧត្តមនិងលោកជំទាវបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជា​ស្រែបុណ្យ​ក្នុងរ​ដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឲ្យអំណាច នៃអានិសង្ឃ នេះ​ជួយ​ទ្រទ្រង់ ឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងនោះ បានទៅកាន់ ទីឋានបរមសុខ ក្នុងឋានសុគតិភពកុំបី ខាន​ឡើយ។

ពិធីនេះក៏មាន​ការចូលរួមពីលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត និងប្រជាពលរដ្ឋពុទ្ធបរិស័ទចូលរួមជាច្រើនរូបទៀតផងដែរ។

ក្នុងឳកាសនោះដែរ ឯកឧត្តមនិងលោកជំទាវបានចែកជូននូវក្រម៉ា និងថវិកាមួ​យចំនួនទៀត​ដល់​ប្រជាពលរដ្ឋចូលរួម សរុបបច្ច័យ​និងសម្ភារទាំងអស់គិតជាថវិកាចំនួន.២០០.០០០រៀលផងដែរ៕