បុរសម្នាក់សម្រេចចិត្តចងក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ នៅបន្ទប់ជួលជាន់ទី៣​ បង្កឲ្យ មានការ ភ្ញាក់ផ្អើល

រាជធានីភ្នំពេញ៖កាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើល​មួយបានកើតឡើង ដោយបុរសម្នាក់សម្រេចចិត្តចងក សម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ នៅ​បន្ទ​ប់ជួលជាន់ទី៣​ ស្ថិតនៅផ្ទះជួល​មួយកន្លែងជាន់ទី៣ ក្នុងភូមិទ្រាសង្កាត់ស្ទឹងមានជ័យ១ ​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។

ការភ្ញាក់ផ្អើលនេះបានកើតឡើង បន្ទាប់ពី​មិត្តភ័ក្កិជាម្ចាស់​បន្ទប់ជួល​បានខល​តាម​ទូរស័ព្ទទៅ​ជនរង​គ្រោះ ហើយជនរងគ្រោះមិនបាន​លើកទូរស័ព្ទរបស់ខ្លួន ដោយមានការសង្ស័យ ក៏បានមកដល់បន្ទប់ ស្រាប់តែជ​នរងគ្រោះបាន​ចាក់គន្លឹះ​ខាងក្នុង ពេលនោះ​គេក៏បានហៅអ្នកជិត​ខាងឲ្យមកជួយធាក់ទ្វារ ពេ​លដែល​ធ្លាក់ទ្វារចូល​ទៅក្នុងស្រាប់តែ​ឃើញជនរងគ្រោះចងក សម្លាប់ខ្លួននៅចង្រឹងបង្អួច ដោយ​ខ្សែអង្រឹង ហើយពួកគាត់ក៏បានស្រាយទម្លាក់ ដើម្បីជួយជនរងគ្រោះជាបឋម តែអកុសលជនរង​គ្រោះ​បានស្លាប់​ទៅហើយ។

ជនរងគ្រោះ​មានឈ្មោះទី​ សុគុណ អាយុ២៥ឆ្នាំ មុខរបរជាជាងជួសជុលទូរស័ព្ទស្នាក់នៅ​សង្កាត់​ស្ទឹង​មានជ័យទី១​ ខណ្ឌមានជ័យ​ និងមានស្រុកកំណើត​នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បើតាមប្រភពព័ត៌មានពីផ្ទះជួលកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមិនមែនជាអ្នកជួលបន្ទប់នេះទេ គឺមកលេងជាមួយមិត្តភ័ក្តិដែលជានិស្សិត ហើយក៏បានមកដេកនៅបន្ទប់ជួលនេះ តែមិនដឹងថា មូល​ហេតុអ្វី ក៏បានសម្រេចចិត្តចង​កសម្លាប់ខ្លួនបែបនេះ

ក្រោយពីសមត្ថកិច្ចជំនាញខាងកោសល្យវិច័យពិនិត្យសាកសពឃើញថា ជនរងគ្រោះ ពិតជា​ស្លាប់ដោយចងក ធ្វើអត្តឃាតពិតប្រាដកមែន ក្រោយមក​សមត្ថកិច្ចបាន​ធ្វើកំណត់​ហេតុប្រគល់​សពឲ្យសាច់ញាតិ ជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី