សម្តេច​អគ្គម​ហពញា​ចក្រី ​ហេង សំរិន​ លើកពីសា​រៈសំខាន់នៃកិច្ចសន្ទនា និង​យុទ្ធសាស្រ្ត​ឈ្នះ​ឈ្នះ របស់កម្ពុជា ដល់កិច្ចប្រជុំថ្នាក់ដឹកនាំសភាតំ​បន់អាស៊ី-អឺរ៉ុប

រាជធានីភ្នំពេញ៖កិច្ចប្រជុំលើកទី៤កម្រិតប្រធានសភាអាស៊ី អឺរ៉ុប ដែលប្រទេស​កាហ្សាស្ថានប្រារព្ធ​ធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ មានតំណាងប្រជាពលរដ្ឋ នៃស្ថាប័ននីតិប្បញ្ញត្តិ​ចំនួន៦៦ប្រទេស​ចូលរួមក និងមានវត្តមាន អង្គការអន្តរ ​អង្គការអន្តរសភាចំនួន១៣ ផងដែរ កិច្ច​ប្រ​ជុំនេះ បានប្រារព្ធធ្វើក្រោមប្រធានបទ “កិច្ចសន្ទនា ទំនុកចិត្ត និងភាពជាដៃគូ ដែលជា​ឧត្តមភា​ពដ៏​ខ្ពង់​ខ្ពស់សម្រាប់ អ៊ឺ រ៉ា ស៊ា (Eurasia)” ។

ក្នុងឱ​កាសថ្លែងសន្ទរកថា​នៅក្នុងកិច្ចប្រជុំលើក​ទី៤កម្រិតប្រធានសភាអា​ស៊ី អឺរ៉ុប នៅប្រទេសកាហ្សា​ស្ថាន​ សម្តេចអគ្គមហព​ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងពី​សារៈសំខាន់និង​ភាពចំបាច់ នៃវប្បធម៌សន្ទនា ដែលមានលក្ខណៈបើកចំហរ ស្មោះត្រង់ ថាជាចំនុចសំខាន់​ក្នុងការ​កសាងសុខសន្តិភាព និងកាអភិវឌ្ឍប្រកដោយចីរភាព នឹងជាពិសេសក្នុង​កាលៈទេសៈដែល​ពិភពលោកមានកា​រលំបាក ដូចបច្ចុប្បន្ននេះ។

នៅក្នុងឱកាសនោះ​សម្តេចក៍បានលើកឡើងពីជោគ ជ័យ និងសមិទ្ធផលដ៏ត្រចះត្រចង់ របស់កម្ពុជា ដែលកើត​ចេញពីគោលនយោបាយ “ឈ្នះ-ឈ្នះ” ដែលជាដំណោះស្រាយ​ផ្អែកលើកិច្ចសន្ទនា និង​ភាពជឿជាក់​លើគ្នាទៅវិញទៅមក​ជាគន្លឹះចំពោះយុទ្ធសាស្រ្ត “គ្មានអ្នកចាញ់ និងអ្នកឈ្នះ” គឺ ឈ្នះ​ទាំងអស់គ្នា។
សម្តេច​បានមានប្រសាសន៍ថា កម្ពុជាធ្លាប់ត្រូវបាន អង្គការសហប្រជាជាតិ មកចូលរួមរក្សាសន្តិភាព ឥឡូវ​កម្ពុជាបានក្លាយជាប្រទេ​សបញ្ជូនកង​កម្លាំងរបស់ខ្លួន​ទៅចូលរួមថែរក្សាសន្តិភាព ក្រោម​ឆ័ត្រអង្គ​ការសហប្រជាជាតិ​ នៅជុំវិញពិភពលោក ។

ជាមួ​យគ្នានេះសភាកម្ពុជា បានកំពុងសកម្មនៅក្នុង​ការពង្រឹងវិស័យ​ការទូតសភា ដើម្បីចូលរួមចំណែ​​កកសាងសុខសន្តិភាពជូនពលរដ្ឋនៅក្នុងតំ​បន់ និងសកលលោកផងដែរ។សម្តេចប្រធានរដ្ឋសភា បានគូស​បញ្ជាក់ថា ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ ប្រតិភូសភាកម្ពុជា​បានចូលរួមវេទិ​កាអន្តរស​ភានានា​ហើយសភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តរសភាជាច្រើន ឆ្នាំ២០២០ខាងមុខ កម្ពុជានឹ​ងធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបទៀត​ដែលកិច្ចប្រជុំននោះមានសមាជិកជាង៥០ ប្រ​ទេសទៀតផង៕