អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមដាក់បិ​ណ្ឌ រាប់បាត្រវេនទី១១ នៅវត្តសេត្ថហតី ហៅវត្តដំរិល

ខេត្តត្បូងឃ្មុំ៖នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ​អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមទាំងលោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ​ស្រុកអូររាំងឪ...កខេត្ត លោកតាលោកយាយនិងប្រជាពលរដ្ឋចំណុះជើងវត្ត បានចូលរួម​ដាក់បិណ្ឌ រាប់បាត្រវេនទី១១ នៅវត្តសេត្ថហតី ហៅវត្តដំរិល ស្ថិតក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្ត​ត្បូង​ឃ្មុំ

ក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួមទាំងមន្ត្រីរាជការ ស...កខេត្ត បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៥លានរៀល ទៅប្រគេនជូនវត្តដំរិល សម្រាប់ចូលរួមទ្រទ្រង់ជាបន្តក្នុងទីអារាមមួយនេះ ដើម្បីម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសា​សនារបស់រដ្ឋ ព្រមទាំងចែកថវិការដល់លោកតាលោកយាយ និងប្រជាពលរដ្ឋចំនួនប្រមា​ណ៣​០០​នាក់ ក្នុងម្នាក់ៗ១ម៉ឺ​នរៀល ក៍ដូចជាចែកនំដល់កុមារាកុមារី ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត៕

ជាមួយនឹងការធ្វើបុណ្យចែកទាន នាឱកាស​នោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ ក្រោយទទួល​ដំណឹងចាស់ជរាពិការ មិនមានរទេះរុញ ឆ្លៀតក្នុងបិណ្ឌវេនទី១១នេះ ក៍បាននាំយកអំណោយ​សាខា​កាកបាទក្រហមខេត្ត មានជាគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ព្រមទាំងរទេះរុញចំនួន៥​គ្រឿង ផ្តល់ជូនចាស់ជរាពិការចំនួន៥នាក់ មានលំនៅដ្ឋាននៅទីនោះ​ដែលជាការខ្វល់ខ្វាយ​យកចិត្ត​ទុក​ដាក់ ផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្តទាំងមូល៕