ថ្នាក់ដឹកនាំ​ស្រុកប្រាសាទបាគង ចុះពិនិត្យស្ថានភា​ពទឹកជំនន់ ទូទៅក្នុងភូមិសាស្ត្រ​ និងជួបសំ​ណេះ​សំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

ខេត្តសៀម​រាប៖កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ លោក សូរ ប្លាតុង អភិបាលស្រុកប្រា​សាទបា​គង បានដឹ​កនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់ ទូទៅក្នុងភូមិសាស្ត្រ​ស្រុកប្រាសាទបាគង និងជួបសំណេះ​សំណាល សាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ក្នុងមូលដ្ឋានផងដែរ បន្ទាប់ពីចូលរួ​មក្នុងវេទិកាសាធារណៈ​។

បើគិតត្រឹមរសៀល​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្ថានភាពទឹកជំនន់ទូទៅ ក្នុងស្រុកប្រាសាទបា​គង មានការថយចុះ ប្រមាណជិត៨០ភាគរយហើយ មនុស្ស សត្វ ដំណាំរួមផ្សំ របស់បងប្អូន​ប្រជា​ពល​រដ្ឋ ពុំមានការរងផលប៉ះពាល់ឡើយ។ចំណែកផ្លូវធ្វើដំណើរ ទៅកាន់តំបន់រមណីយ​ដ្ឋានកំពង់​ភ្លុក ក៏អាចធ្វើចរាចរណ៍បានឡើងវិញជាធម្មតាដែរ។

ប៉ុន្តែទោះបីយ៉ា​ងណា ក្នុងនាមអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក នៅតែបន្ត តាមដានស្ថានភាពទឹកជំនន់ នេះបន្តទៀត ហើយកងកម្លាំង គ្រប់អង្គភាពចំណុះ​អោយរដ្ឋបាលស្រុក​ប្រាសាទបាគង ក៏នៅតែបន្ត ត្រៀមវិធានការជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋដដែល៕