ឯកឧត្តម ជាវ តាយ បានទទួលជួបជាមួយ ក្រុមហ៊ុនមេឌាអ៊ែកសិន ដើម្បីរៀបចំពិព័រណ៍ និងព្រឹត្តិកា​រណ៍ផ្សេងៗ ក្នុងឱកាសបុណ្យសមុទ្រ លើកទី៨ ជុំទី២ ឆ្នាំ២០១៩

ខេត្តកំពត៖​នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយ​ឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត អភិបាលរងក្រុង ទទួលជួបជា​មួយ ក្រុមហ៊ុនមេឌាអ៊ែកសិន ដើម្បីរៀបចំពិព័រណ៍ និងព្រឹត្តិការណ៍ផ្សេងៗ

ក្នុងឱកាសបុណ្យសមុទ្រ លើកទី៨ ជុំទី​២ ឆ្នាំ២០១៩ នៅខេត្តកំពត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ខាង​មុខ​នេះ។

ក្នុងឱកាសនោះដែរ ក្រុមហ៊ុនបានបង្ហាញអំពីបទពិសោធន៍ ដែលក្រុមហ៊ុនធ្លាប់ធ្វើបុណ្យ​ទន្លេនៅ​ខេត្តកំពង់​ឆ្នាំងកន្លងមក។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា៖

សូមឯកភាព លើគម្រោងរៀបចំពិព័រណ៍របស់ក្រុមហ៊ុន និងសំណូមពរឲ្យ មានការចូលរួមខិតខំប្រឹង​ប្រែង និងសាមគ្គីគ្នាដើម្បីទទួល​បានជោគជ័យក្នុងការរៀប​ចំព្រឹត្តិការណ៍នេះ។ 

សូមឲ្យក្រុមហ៊ុនសហការជាមួយ មន្ទីអប់រំ យុវជន និងកីឡា និងមន្ទីវប្បធម៌វិចិត្រ និងសិល្បះ ក្នុង​រៀប​ចំឲ្យមានសោភណ្ឌភាព និងរចនាបទ បង្ហាញអំពីវប្បធម៌ខ្មែរឲ្យបានច្រើន៕