ប្រជាព​លរដ្ឋចំនួន៤៤០គ្រួសារ មកពីបីភូមិក្នុង​ស្រុកក្រឡាញ់ ដែលរង​ប៉ះពាល់ ដោយ​គ្រោទឹកជំនន់ ទទួល​អំ​ណោយ​ ពីតំណាងរាស្រ្ត ​មណ្ឌលសៀមរាប

ខេត្តសៀមរាប​៖ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណំា តំណាងរាស្រ្ត មណ្ឌលសៀមរាប និងលោកជំទាវ កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព..២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បាននាំ​យក​អំណោយចែកជូន​ដល់ប្រជាពលរដ្ឋ ដែលរងប៉ះពាល់​ដោយគ្រោទឹកជំនន់ចំនួន៤៤០គ្រួសារ មកពី​បីភូមិ គឺ​ភូមិរើល ភូមិគោកចំបក់ និងភូមិព្រៃខ្យង ស្រុកក្រឡាញ់ ខេត្តសៀមរាប។

អមដំណើឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណំា រួមមាន​៖ក្រុមកា​រងារខេត្ត លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលស្រុក លោ​ក អធិការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រី មន្រ្តីរាជ​ការតាមបណ្ដាការិយាល័អង្គភាព ក្រុមប្រឹក្សាឃុំ។

អំណោយដែរត្រូវចែកជូនរួមមាន​៖អង្ករ១០​គីឡូក្រាម,សារុង,ម៉ីកញ្ចប់,ទឹកសុទ្ធយូ និងថវិកាចំនួន​១០០០០​រៀល​
សូមបញ្ជក់ផងដែលថា ទឹកជំនន់បានកាត់ផ្តាច់ស្ពានចំនួន១កន្លែង និងលិចផ្លូវមួយចំនួនក្នុងឃុំ ព្រមទាំង​លិចស្រូវវ​ស្សា​ប្រជាពលរដ្ឋមួយ​ចំនួនផងដែរ​ តែនៅពេលនេះទឹកបាន​ស្រក ឯកឧត្តម អ្នកឧកញ្ញាបណ្ឌិត សៀង ណំា នឹង​សាង​សង់ស្ពានថ្មថ្មីជូនប្រជាពល​រដ្ឋជំនួសស្ពាន ដែលរងលំបាក់នេះ៕