ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន ចាប់​ពី​ថ្ងៃនេះ ​ដល់ថ្ងៃទី០៥ ខែ​តុលា ចំពោះបាតុភូ​តផ្គរ រន្ទះ ​និងខ្យល់កន្ត្រាក់

រាជធានីភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថាន​ភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ដោយ​កម្ពុជាបាន​និងបន្ត​ស្ថិតក្នុងតំបន់​ជ្រលងសម្ពាធទាបនៅឡើយ និងឥទ្ធិពលខ្យល់​ពីសមុទ្រ​ចិនខាងត្បូង​ផងដែរ លក្ខណៈនេះបានធ្វើឲ្យៈ

តំបន់វាលទំនាប នៅបន្តមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ទន្ទឹមនោះ រាជធានីភ្នំពេញខេត្តមួយចំនួនមាន៖កំពត កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។

តំបន់ខ្ពស់រាបនឹងអាចមានភ្លៀង ពីតិចទៅមធ្យម។

តំបន់មាត់សមុទ្រនឹងអាចមានភ្លៀង ពីតិចទៅបង្គួរ។

ទន្ទឹមគ្នានេះក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ​ដល់បងប្អូន ប្រជាពលរដ្ឋមានការ​ប្រុ​ង​ប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់