ឯកឧត្តម អភិបាល​ខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល ​និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ​ដែលត្រឡប់ទៅរាជ​ធានីភ្នំពេញវិញ តាមរយៈរថយន្តក្រុង​របស់រដ្ឋដោយ​ឥតគិតថ្លៃ

ខេត្តបាត់ដំបង​៖នាព្រឹកព្រលឹមថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បា​ន​ដឹកនាំមន្ត្រីក្រោមឱវាត​ចុះ​ជួបសំណេះសំណាល និង​ជូនដំណើ​របងប្អូនប្រជាពលរដ្ឋ ដែល​មកលេង​ស្រុកកំណើត ក្នុងឱកាសពិធី​បុណ្យភ្ជុំបិណ្ឌ ដែលនឹងត្រូវត្រឡប់ទៅរាជធា​នីភ្នំពេញវិញ តាមរយៈ​រថយន្តក្រុងសា​ធារណៈរបស់រដ្ឋដោ​យឥតគិតថ្លៃ ដែលផ្តល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅចំណតរថយន្តក្រុងផ្សារទំនើប ភួ ពុយ ក្រុងបាត់ដំបង។

ក្នុងការជួបសំ​ណេះសំណាល និងជូនដំណើរបងប្អូនប្រជាព​លរដ្ឋនាឱកាសនោះផងដែរ ឯកឧត្តម​អភិ​បាលខេត្ត ព្រមទាំ​ងក្រុមការងារ បានផ្តល់ជូនជាអាហារ​សម្រន់ដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នក​ដំណើរចំនួន៧៨៥នាក់ មាននំបុ័ង និងទឹកសុទ្ធ ព្រមទាំងផ្តល់ថវិកាឧបត្ថម្ភជូនដល់អ្នកបើកបររ​ថយន្ត​ក្រុង និងក្រុម​ជា​ងចំនួន​៣៧នាក់ ដោយក្នុងម្នាក់ៗថវិកាចំនួន​៤០,០០០រៀលផងដែរ​

សូមជម្រាបផងដែរថា ក្នុងកា​រជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដែល​ផ្តល់ដោយ​សម្តេចអគ្គម​ហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានចំនួនច្រើន ហើយ​រថយន្ត​ក្រុងសារធារណៈ​របស់រដ្ឋមាន​ចំនួន១៥គ្រឿង ជិះមិ​នបានគ្រប់គ្នា ឯកឧត្តម អភិបាល នៃគ​ណៈអភិបាល​ខេត្តបាត់ដំបង ក៏បាន​ជួលរថយន្ត​ក្រុងចំនួន២គ្រឿង​បន្ថែម ដើម្បីជួយសម្រួល​ដល់​ការធ្វើដំណើ​ររប​ស់បងប្អូនប្រជាពលរដ្ឋក្នុងការត្រឡប់ទៅរាជធា​នីភ្នំពេញវិញ

សូមបញ្ជាក់ដែរថា ក្នុងឱកាសពិធីបុណ្យបិណ្ឌកន្លងមកនេះ រាជរដ្ឋាភិបាកកម្ពុជា ដែលមាន​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់រ​ថយន្តក្រុង​ដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃចំនួន១២០គ្រឿង ទៅតាមបណ្ដា​ខេត្តនានាក្នុងព្រះ​រាជាណាចក្រកម្ពុជា ក្នុងនោះខេត្តបាត់ដំ​បងមានចំនួន១៥គ្រឿងផងដែរ៕