ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ពន្ឋ័ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

ខេត្តកំពត៖ជនសង្ស័យចំនួន៤នាក់ ដែលជាប់ពាក់ពន្ឋ័ករណីជួញដូរ និងប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ត្រូវបាន​កម្លាំងជំនាញ បានចុះបង្ក្រាប ​និងចាប់ឃាត់ខ្លួន​កាលពី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិសុវ​ណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន៖
ទី​១/ឈ្មោះ តាំង សុភារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបាក់ខ្លង ស្រុកដងទង់ ខេត្តកោះកុង។
ទី២/ឈ្មោះ វ៉ាន់ ឌី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិមណ្ឌល១ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុង​ព្រះសីហនុ
ទី៣/ឈ្មោះ កាន វុត្ថា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។
ទី៤/ឈ្មោះ ង៉ែត ធីតា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិសុវណ្ណាគរ សង្កាត់កំពង់កណ្តាល ក្រុងកំ​ពត
វត្ថុតាងដកហូតបានថ្នាំញៀនចំនួន​៣កញ្ចប់(ធំ១កញ្ចប់)។បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕