ថ្នាក់ដឹកនាំខេត្តកំពត ជួបសំណេះសំណាល និងជូនរង្វាន់លើកទឹកចិត្ត ដល់សិស្សជ័យលាភី ប្រឡង​សញ្ញាប​ត្រមធ្យមសិក្សា​ទុតិយភូមិ ឆ្នាំសិក្សា២០១៩

ខេត្តកំពត៖​នា​ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែ​តុលា ឆ្នាំ២០១៩ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលខេត្តកំពត ប្រធាន​គណៈ​កម្មកា​រទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុង ពិធី​សំណេះសំណាល និងនាំយកនូវរង្វាន់លើក​ទឹកចិត្តជូនដល់សិស្សជ័យ​លាភីប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិ​យ​ភូមិឆ្នាំ​សិក្សា​២០១៨២០១៩ នៅខេត្តកំពត។

ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសាលសន្និសីទខេត្តកំពត ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំ​ណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល​ខេត្ត  អភិបាលក្រុង ស្រុក  ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និង លោកគ្រូ អ្នកគ្រូ មាតាបិតា អាណា​ព្យបាលសិស្ស ព្រមទាំងសិស្សជ័យលាភីចាប់ពីនិទ្ទេស A ដល់និទ្ទេស E សរុបប្រមាណ ៥,០០០នាក់។

ជាកិច្ច​ស្វាគមន៍ ឯ​កឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអោយ​ដឹងអំពីស្ថានភាព​វឌ្ឍន​ភាព នៃវិស័យអប់រំ ក្នុងខេត្តកំពត  ជាក់ស្ដែងជាលទ្ធ​ផលនៃការប្រឡង​សញ្ញាបត្រម​ធ្យមសិក្សា​ទុតិយភូមិឆ្នាំ២០១៩ នាសម័យប្រឡងថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៩នេះ ខេត្តកំពតមាន បេក្ខជន​បាន​មកប្រឡងសរុបចំនួន,១៤៥នាក់ ស្រី ២,៦៣៥នាក់ ជាលទ្ធផលមា​នបេក្ខជន​បានប្រឡង​ជាប់សរុប,១១៦នាក់ ក្នុង​នោះស្រី២,២១៧នាក់ ស្មើនឹង៨០%

រីឯចំណាត់​ថ្នាក់និទ្ទេស(A)មានចំនួន២៣នាក់ ស្រី១០នាក់  និទ្ទេស(B) មានចំនួន១១៨នាក់  ស្រី ៦៥នាក់ និទ្ទេស(C)៣៣៤នាក់ ស្រី ១៩៣នាក់  និទ្ទេស(D)៨០២នាក់ ស្រី ៤៩១នាក់ និងនិ​ទ្ទេស(E)​មានចំនួន២,៨២៩នាក់ ស្រី ១,៤៥៨នាក់

ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន បានជូនថវិកាដល់ គណ:គ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ មកពីសាលាវិទ្យាល័យរដ្ឋនិងឯកជនក្នុងខេត្តសរុបចំនួន ៥៣៣ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល។

ដោយឡែកសម្រាប់សិស្សជ័យលាភី និទ្ទេស(A) ២​៣នាក់​ម្នាក់ៗទទួលបាន ពានរង្វាន់ជ័យលាភី ម៉ូតូហុងដាDream មួយគ្រឿង អមជាមួយប្រាក់ ៤០ម៉ឺនរៀល និទ្ទេស(B) ១១៨នាក់ម្នាក់ៗ ទទួលបា​នថវិកា ២០ម៉ឺនរៀល និទ្ទេស(C) ៣៣៤នាក់ម្នាក់ៗ ទទួលបានថវិកា ១៥ម៉ឺនរៀលនិទ្ទេស(D) ៨០២​នាក់ម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀលនិងនិទ្ទេស(E) ,៨២៩នាក់​ម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺ​នរៀល៕