បុរសវ័យជាង៣០ម្នាក់ បើករថយន្ត​ក្រឡាប់ ធា្លក់ផ្លូវចូលក្នុងទឹក បណ្តាល​ឲ្យឈ្លក់​ទឹក​ស្លាប់

ខេត្តកំពង់ឆ្នាំង៖កាលពីរំលងអធ្រាតឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ មានករណីគួរ​ឲ្យភ្ញាក់​ផ្អើលមួយ​បានកើតឡើង ដោយបុរសម្នាក់ដែលគេដឹងថា ជាអនុប្រធាន មន្ទីរទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិ​ការកិច្ចខេត្តកំពង់ឆ្នាំង មានឈ្មោះ គិន វិសាល អាយុជាង៣០ឆ្នាំ បាន​បើក​រថយន្តក្រឡាប់ ធា្លក់ផ្លូវចូលក្នុងទឹក​បណ្តាល​ឲ្យឈ្លក់ទឹក​ស្លាប់ នៅលើផ្លូវក្រាលកៅស៊ូខេត្ត ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ពាក់ពន្ឋ័ករណី​ខាងលើនេះដែរបើតាម​សមត្ថកិច្ចបាន​ឲ្យដឹងថា ក្រោយពីជំនាញធ្វើកោសល្យវិច្ច័យរួច​ឃើញថា ជនរងគ្រោះពិតជា​បាន​បើករថយន្តធ្លាក់ផ្លូវ​ក្រឡាប់​ធ្លាក់ចូលក្នុងទឹក បង្កដោយខ្លួនឯងពិត​ប្រាកដ​មែន តែសំណាងល្អមិនបណ្តាល​ឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់​។បន្ទាប់មកក៏បាន ប្រគល់ជូន​ក្រុមគ្រួសា​រយកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី​៕