សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តព្រះវិហារ ​ណែនាំដល់សមាជិក សមាជិកាសាខា ត្រូវត្រៀម​ទាំង​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បីជួយ​ជនរងគ្រោះ

ខេត្តសៀមរាប៖រ​សៀលថ្ងៃសុក្រ០៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគ​​ណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញ​ជាអធិបតីភាពក្នុងកិច្ចប្រជុំ​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធាន អនុប្រធានសាខា និងមន្រ្តីកាកបាទ ក្រហមកម្ពុជាជាច្រើនរូប នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

ក្នុងកិច្ចប្រជុំផ្តោតទៅ​លើការពិនិត្យ នៃការអនុវត្តការងារត្រីមាសទី៣ ឆ្នាំ២០១៩ និងទិសដៅការងារ​ត្រី​មាសទី៤ ឆ្នាំ២០១៩ ពិនិត្យនិងសម្រេចលើផែនការ៦ឆ្នាំ ការពិភាក្សាអំពីការរៀបចំ​សេចក្តីសម្រេច​ស្តីពីដំ​ណើរការប្រព្រឹត្តទៅ អាណត្តិទី៥ ព្រមទាំងពិភាក្សាអំពីការរៀបចំសមាសភាព គណៈកិត្តិយស របស់សាខាកាកបា​ទក្រហមកម្ពុជាផងដែរ។

ឯកឧត្តម ប្រាក់ សុវណ្ណ ប្រ​ធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានណែនាំដល់​ស​មាជិក សមាជិកាសាខា ត្រូវត្រៀមទាំងកម្លាំងសរុប មធ្យោបាយសរុបដើម្បីជួយជន រងគ្រោះ​អោយ​បានទាន់ពេលវេលា និងស្នើសុំដល់លោកអភិបាលក្រុងស្រុក ដែលជាប្រធានកិត្តិយ​ស​អនុ​សាខា ធ្វើយ៉ាងណាពិនិត្យ លើការរៀបចំសមាសភាព គណៈកម្មាធិការអនុសាខាអោយបានហ្មត់ចត់ បើជ្រើសរើស​បានបុគ្គលមានឆន្ទះបំពេញការងារ ហ៊ានលះបង់ពេលវេលាក្នុង​ការងារមនុស្ស​ធម៌​នោះ លោកអភិបាលក្រុងស្រុក នឹងបានអ្នកជួយការងារជំនួសដៃបាន តែបើជ្រើសរើសមិនបាន បុគ្កលល្អមានឆន្ទះ អ្នកដែលពិបាកគឺលោកអភិបាលក្រុងស្រុកហ្នឹងហើយ។

ពីព្រោះមានប្រជាជនដែ​លងាយរងគ្រោះរួមមាន ចាស់ជរា ស្រ្តីម៉េម៉ាយមានកូនច្រើន កុមារកំព្រា អ្នករស់​នៅ​ជាមួយអ្នកផ្ទុកមេរោគអេដស៍ ដែលរង់ចាំអោយយើងជួយ បើគាត់មិនសកម្ម មានតែអភិ​បាលក្រុងស្រុក ចុះធ្វើជំនួស៕