ពិត​ជាសាហាវព្រៃផ្សៃ ប្តី អាក​ប្រពន្ធនឹង​កណ្តៀវ មិនស្លាប់បានយកកាំបិត ផ្កាក់​កាប់​ថែមទៀត បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ

ខេត្តត្បូងឃ្មុំ៖ប្តីជាប់គុកប្រពន្ឋស្លាប់ រីឯកូនប្រុសអាយុ១០ឆ្នាំម្នាក់​កំព្រា បន្ទាប់ពី​បុរសជាប្តី​ចាប់​ប្រពន្ធរបស់ខ្លួន​អារក នឹង​កណ្តៀវ មិនស្លាប់បានយកកាំបិត ផ្កាក់​កាប់​ដាច់ក.ថែមទៀត បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗនៅក្នុងផ្ទះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ស្ថិត​នៅ​ភូមិមុខភ្នំ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ប្តីមានឈ្មោះ ឆយ ឈឿន អាយុ ៥៤​ឆ្នាំ បានចាប់គ្រៀក​ភ្ងើយករ​ប្រពន្ធរបស់ខ្លួន​ឈ្មោះខាន់ នូច អាយុ៥៦​ឆ្នាំ រួចយកកណ្តៀវម​កអាករ រហូតជិតដាច់ ខ្លាច​មិនស្លាប់​បានយក​កាំបិត ផ្គាក់មក​កាប់ក្បា​លមួយកាំបិតទៀត បណ្តាល​ឲ្យ​ស្លាប់យ៉ាងអាណោចអធមបំផុត​
ដោយបន្សល់ទុកកូ​នប្រុសម្នាក់ឈ្មោះ ឈឿន ឆាយ ភេទប្រុស អាយុ១០ឆ្នាំ ​ឲ្យរស់នៅកំព្រា។បច្ចុប្បន្ន​ឃាតករ សមត្ថកិច្ចកំពុងកសាងដើម្បីចាត់ការតាមនិតិវិធី។ចំណែក​ជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕