ចាប់ខ្លួនកូនអាកតញ្ញូ យកចបវាយម្តាយបង្កើត បណ្តាលឲ្យបែកក្បាលស្លាប់ ក្នុងថ្លុកឈាម

ខេត្តកំពង់ធំ៖ពិតជាសាហាវខ្លាំងណាស់កូនប្រុសចិត្តជាសត្វតិរិច្ឆាន គ្រាន់តែខឹងនិងម្ដាយស្ដី​ឲ្យបន្តិច​បន្តួចសោះ យកចបកាប់ដីមកវាយក្បាលចំមុខបែកឈាមពេញ បណ្តាលឲ្យស្លាប់យ៉ាង​អាណោច​អាធ័មបំផុត។

ករណីដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រោមផ្ទះជនរង​គ្រោះ ឈ្មោះ ក្ដុល អាង ភេទស្រី អាយុ៥៤ឆ្នាំ ស្ថិតនៅក្នុងភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។

ចំណែកឃារក មានឈ្មោះ សឿន យឿន ហៅក្រៅ ឌឿន ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាកូនបង្កើត របស់សព​ជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយយកចបកាប់ដី វាយទៅ​លើជន​រងគ្រោះជាម្តាយបង្កើត បណ្តាលឲ្យរងរបួសត្រង់ក្បាល និងដៃ បណ្ដាលឲ្យស្លាប់​នៅនឹងកន្លែងតែម្ដង​។

បច្ចុប្បន្ន ឃាតក ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។ដោយឡែកសព ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕