ផ្ទះពលរដ្ឋ១ខ្នង នៅស្រុកកំពង់ស្វាយ ត្រូវអគ្គីភ័យ​ឆាបឆេះ អស់ទាំងស្រុង និងម្ចាស់​ផ្ទះ​ម្នាក់រងរបួស

ខេត្តកំពង់ធំ៖ផ្ទះ១ខ្នង​រងការខូចខា​តអស់ទាំងស្រុង និងមនុស្សម្នាក់រង​របួស​​ដោយសាអគ្គី​ភ័យឆាប​ឆេះ​​កាលពីថ្ងៃ​ទី០៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ត​កំពង់ធំ។

ជនរងគ្រោះជាម្ចាស់ផ្ទះមាន​ឈ្មោះ ព្រំ គឹមយ៉ុន ភេទស្រី អាយុ៦៤ឆ្នាំ រងរបួសរលាកខ្លួន។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា​៖អគ្គីភ័យ​ឆាបឆេះនេះ​គឺផ្តើមចេញពី​ការឆ្លងចរន្តអគ្គិសនី។

ផ្ទះដែលរងការឆាបឆេះនេះមានទំហំ ៦ម x ៧ម ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក រនា​បក្តារ​រីឯទ្រព្យសម្បត្តិរងកាខូចខាត​រួមមាន​៖
-មាសចំនួន១៣ជី ក្រវិលផ្លាកទីន១គូ ចិញ្ចៀន២វង់
-ប្រាក់រៀលចំនួន១០,០០០,០០០៛ (ដប់លានរៀល)
-អង្ករចំនួន២បេ ស្មើ៥០គីឡូក្រាម
-ទូរស័ព្ទចំនួន៣គ្រឿង
-សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ក្នុងប្រតិបត្តិការពន្លត់អគ្គភ័យនេះ​កម្លាំងបានប្រើ​ប្រាស់រថយន្តអគ្គិភ័យ​សរុប​ចំនួន៤គ្រឿង រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន៣គ្រឿង ប្រើប្រាស់ទឹក​ពីររថយន្ត​ស្មើនឹង៨ម៉ែត្រគូប,រថយន្តអគ្គិភ័យ​របស់អធិការដ្ឋាននគរបាលស្រុកកំព​ង់ស្វាយចំនួន ១គ្រឿងមិនបាន​ប្រើប្រាស់ទឹក​ទេ​