អភិបាលខេត្តកំពត ចុះពិនិ​ត្យទីតាំងសាងសង់ ផ្លូវបេតុងអា​មេ (សរសៃដែក) ប្រវែង៣៩៦ម៉ែត្រ នៅ​សង្កាត់កំពង់បាយ

ខេត្តកំពត៖កាលពីរ​សៀល ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹក​នាំមន្ត្រីក្រោមឱវាតរួមមាន៖ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុងកំពត លោកស្រីនាយ​កទីចាត់ការផែនការ និងវិនិយោគ មន្ត្រីជំនាញសាលាក្រុង ក្រុមប្រឹក្សាសង្កាត់កំពង់បាយ និងបង​ប្អូនប្រជាពលរដ្ឋសរុបចំនួន ប្រមាណជាង៥០នាក់ 

បានចុះពិនិត្យទីតាំងសាងសង់ផ្លូវបេតុងអាមេ (សរសៃដែក) ប្រវែង ៣៩៦ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅ​ភូមិកំពង់បាយ​ខាង​ជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត (ផ្លូវម្លប់ឫស្សី)។ 

ក្នុងឱកា​សនោះឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំដល់លោកចៅសង្កាត់ និង​សប្បុរ​សជនរួសរាន់ក្នុងការបើកការដ្ឋានឲ្យបានឆាប់រហ័ស ដើម្បីឲ្យគម្រោង​នេះសាងសង់រួច​រាល់ជូនប្រជា​ព​លរដ្ឋ​ប្រើប្រាស់ និងត្រូវស្តារឡើងវិញនូវប្រព័ន្ធលូដែលមានស្រាប់នៅសងខាងផ្លូវនេះ និងធ្វើការ​សម្អាតព្រៃ ដើម្បីឲ្យមានសោភ័ណភាពនៅក្នុងទីក្រុង។

នៅពេលសា​ងសង់រួចរាល់ឯកឧត្តមអភិបាលខេត្ត នឹងបំពាក់បង្គោលភ្លើងបំភ្លឺតា​មដងផ្លូវនេះ​ផងដែរ​៕