ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យអូន ពន្ធ័មុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធី ដាំដើមក្រ​វ៉ាន់ជានិមិត្ត​រូប នៅ​បរិ​វេណខាងមុខ ប្រាសាទ​អង្គរវត្ត

ខេត្តសៀមរាប​៖​កាលពីព្រឹកថ្ងៃទី០៨ ខែតុលា​ ឆ្នាំ២០១៩ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ពន្ធ័​មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីដាំដើមឈើផ្កាក្រវ៉ាន់ជានិមិត្តរូប​ចំនួន៥០០ដើម នៅលើផ្ទៃដីចំនួន៨០អា នៅបរិវេណ​ខាង​មុខប្រាសាទអង្គរវត្ត ផ្នែកខាងលិច​ ជាមួយបណ្ដារដ្ឋមន្ត្រី ឧត្តមមន្ត្រីអាស៊ាន អគ្គលេខាធិការអាស៊ាន អាជ្ញាធរដែនដី ឧទ្យាននុរក្ស ក្រុមការងាររៀបចំកិច្ចប្រជុំអាស៊ាន យុវជនកាយរិទ្ធ យុវជនស​...ក​ខេត្ត ជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា៖កម្មវិធីដាំដើមក្រវ៉ាន់​ នៅលើទឹកដីអង្គរ​ ខេត្តសៀមរាបនេះ គឺជាគំនិតផ្ដួចផ្ដើម​របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ ក្នុងគោលបំណង ចង់រំលឹកឡើងវិញ និង​បង្ហាញ​នូវរុក្ខជាតិ ឬបុប្ផា សម្គាល់នៅភូមិសាស្ត្រ ទីតាំង ឬខេត្ត ដូចក្នុងអត្ថន័យ​សំឡេងមរតក​ដើម​របស់អធិរាជសំឡេងមាស លោក​ ស៊ិន​ ស៊ីសាមុត បានបង្ហាញ​តាមរយៈបទចម្រៀង ក្រវ៉ាន់​សៀម​រាប រំដួលក្រចេះ និងចំប៉ាបាត់ដំបងជាដើម។

ជាងនេះ​ទៅទៀត​ កម្មវិធីនេះ​ ក៏ជាការជម្រុញ និងលើក​កម្ពស់ទស្សនវិស័យ​Clean and Green As​ean គឺ​អាស៊ានស្អាត​ និងបៃតងផងដែរ៕