រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំក្រុមការងារ បោះបង្គោល តំបន់ប្រើប្រាស់ យ៉ាងច្រើនទឹក​សាប​ក្បាលឆាយ

ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិ បាលខេត្តព្រះសីហនុ បើកកិច្ច​ប្រជុំព​ន្លឿន​ក្រុមការងារបោះបង្គោលតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ មានទីតាំងស្ថិតនៅសង្កាត់​លេខ១ ក្រុង ខេត្តព្រះសីហនុ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលក្រុងព្រះសីហនុ ចៅសង្កាត់លេខ១។

ឯកឧត្ដម សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មសំណង់ បានមានប្រសាស​ន៍​ថា ដោយសារតែក្រុមការងារយើងមានបទពិសោធន៍ ចុះទៅដល់គោលដៅនីមួយៗ ចាប់ផ្តើម​ការងារ​ក្នុងការដាំបង្គោលនៅក្នុងតំបន់ប្រើ​ប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ ក្រុង ខេត្តព្រះសីហនុ ដោ​យ​ធ្វើការបែងចែកក្រុមការងារជាពីរក្រុម ដើម្បីឱ្យក្រុមការងារនីមួយៗចុះបោះបង្គោលបានលឿន រលូន​តាមការគ្រោងទុក។ 

ឯកឧត្តម គួច ចំរើន អភិបាល នៃខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធ​រមូល​ដ្ឋាន ដោយឯកភាពបង្កើតក្រុមការងារជាពីរក្រុម និងមានចៅសង្កាត់រងចូលរួមក្នុងការ​បោះ​បង្គោល ដើម្បីឱ្យក្រុមការងារបច្ចេកទេសរបស់យើង ចាប់ផ្តើមដំណើរការបានលឿន។

ក្រុមការងារនីមួយៗត្រូវមានឡាន​ស្ទូចមួយគ្រឿង ដើម្បីជួយសម្រួលការងារលើកដាក់បង្គោល។សុំឱ្យក្រុមការងារបច្ចេកទេស ស្រង់ក្បាលដីដែលសង់លយចូលដីរដ្ឋ យើងមាន​វិធានការចំនួនពីរ​ដូចជា:

 .បើដីមិនទាន់ចុះបញ្ជីទេ មិនអនុញ្ញាតឱ្យចុះបញ្ជី បើគាត់មិនរើរបងដែលលយចូលដីរដ្ឋចេញ។

.សូមក្រុមការងារសម្រង់ឱ្យច្បាស់នូវក្បាលដីដែលលយចូលដីរដ្ឋប៉ុន្មានម៉ែត្រការ៉េ និងធ្វើការជូនដំ​ណឹងឱ្យ​គាត់រុះរើរបងចេញ ប្រសិនបើគាត់មិនសហការជាមួយក្រុមបច្ចេកទេស យើងអាចឈានទៅ​លប់​បណ្ណគាត់ចេញ ដើម្បីការគ្រប់គ្រង កុំឱ្យមានការបំពានលើដីរដ្ឋបន្តទៀត ៕