សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំគណៈប្រតិភូត្រឡប់ម​កដល់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព

រាជធានីភ្នំពេញ​៖​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅ​ព្រឹក​ថ្ងៃអង្គារ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័កព..២​៥៦​៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បាន​អញ្ជើញកដឹ​កនាំគណៈ​ប្រតិភូជាន់ខ្ពស់មកដល់ប្រទេស​កម្ពុជាវិញហើយ ដោយសុវត្ថិភា​ព

បន្ទាប់​ពីសម្ដេច​បានអញ្ជើញដឹក​នាំគណៈប្រតិភូទៅចូល​រួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទី​ក្រុងបាង​កក​ប្រទេសថៃរយៈពេល៣ថ្ងៃកន្លងមកនេះ​។

ជាលទ្ធផ​លនៃព្រឹត្តិការណ៍នៃកិច្ច​ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះ បានផ្តល់ឱ​កាសអោយ​ប្រទេសសមា​ជិក​អាស៊ានទាំង​អស់បានពិភាក្សាដោះស្រាយបញ្ហាសំខាន់ៗរួមគ្នា ដើម្បីរកផលប្រយោជ​ន៍រួមសម្រាប់សហគ​មអាស៊ាន​ទាំងមូល និងសម្រាប់​ពិភពលោកផងដែរ ជាពិសេសពង្រឹង និង​ពង្រីកកិច្ចស​ហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដៃគូអាស៊ានជាច្រើនទៀត ក្នុងការរកដំណោះស្រាយ និងវិធានការនានា ដើម្បីធ្វើយ៉ាង​ណាឱ្យប្រទេ​សយើងទាំងអស់ទទួ​លបាននូវការអភិវឌ្ឍ ស្ថិរភាព សន្តិភាព វិបុលភា​ព ប្រកបដោយចីរភាព៕