ក្រសួងធនធានទឹក និងឧតុនិយម៖ចាប់ពីថ្ងៃទី០៧ ដល់១៣ ខែវិច្ឆិការ នឹងអាចមានភ្លៀង​ធ្លាក់តិច​តួច​ ដោយសារ​មានឥទ្ធិពលព្យុះ​ទី២៤ ឈ្មោះ ណាគ្រី

រាជធានីភ្នំពេញ៖​នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដី​ជូនដំណឹង ស្តីអំពីស្ថានភាពអាកាសធាតុនៅ​កម្ពុជា ដោយឥទ្ធិពលព្យុះទី២៤ ឈ្មោះ ណាគ្រី បាន​បក់ចេញ​ពីប្រទេសវៀតណាម នឹងថយឥទ្ធិពលជាបន្តបន្ទាប់ រួចចូលមកកម្ពុជាក្នុងកម្រិតសម្ពាធ​ទាប។​​

ស្ថានភាពបែបនេះបានធ្វើ​ឲ្យបណ្តាខេត្តក្រុង​នានា នៅភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹង​អាចមា​នភ្លៀងធ្លាក់តិចតួច ចា​ប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។

ដោយឡែក បណ្ដាខេត្តនៅភាគកណ្ដាលខាងជើង និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀង​ធ្លាក់តិច​តួច ចាប់ពីថ្ងៃទី០៧ ដល់​ថ្ងៃទី០៩ វិច្ឆិការ។បន្ទាប់មកនៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នឹង​អាចមានភ្លៀងតិច ទៅមធ្យម៕