ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រីចំនួន​៤នាក់ ពាក់ពន្ឋ័ករ​ណីគ្រឿងញៀន និង​ដើរលួច​នៅ​ពេល​យប់

រាជធានីភ្នំពេញ៖ជនសង្ស័យប្រុស ស្រីចំនួន​៤នាក់ ពាក់ពន្ឋ័ករណី​ប្រើប្រាស់​សារធាតុញៀន និង​ដើ​រលួច​យ៉ាងសកម្ម​នៅរាជធានីភ្នំពេញ​នា​​ពេល​យប់ ត្រូវបាន​កម្លាំងមូលដ្ឋានប៉ុស្តិ៍នគ​របាល​ចោម​ចៅ​ទី៣ ស​ហការ​ជាមួយ​សាលាសង្កាត់ ដោយមាន​បទបញ្ជា​ពី​អធិការរដ្ឋានន​គរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ​នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ចុះបង្ក្រាបខណៈដែលបោះតង់សង់ខ្ទមជាជម្រក ទីតាំងប្រើ​ប្រាស់​សារធាតុញៀន។

ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ចបានរកឃើញ​ឧបករណ៍ប្រើប្រាស់សា​រធាតុញៀនមួយចំនួន និង​រុះរើខ្ទម​ចោល​ដើម្បីឲ្យប្រជាលរដ្ឋ​នៅតំបន់នោះ អស់ទុក្ខកង្វល់។

សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួននោះរួមមាន​៖

ទី១/ ឈ្មោះ សុង សីហា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។

ទី២/ ឈ្មោះ ហ៊ឹម យ៉ាងកឺ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។

ទី៣/ ឈ្មោះ ព្រឿន ស្រីណុច ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។និង

ទី៤/ ឈ្មោះ អួត ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ។ជនសង្ស័យទាំង ៤នាក់​ស្នាក់នៅកន្លែងកើតហេតុខាងលើ​។

សមត្ថកិច្ចបញ្ជាក់ថា​៖ជនសង្ស័យទាំង៤នាក់ រាល់យប់ថ្ងៃ តែងតែផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន បង្ក​អសន្តិសុខក្នុងមូលដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍ និងអាជ្ញាធរសង្កាត់ ចុះ​ទៅបង្ក្រាបចាប់ឃាត់ខ្លួន ជាក់​ស្តែង ខណ:ដែលក្រុមជន​សង្ស័យប្រុស ស្រីកំពុងផ្តុំគ្នាជក់ថ្នាំញៀន ដកហូតបានសម្ភារ:ពាក់ព័ន្ធ ឧបករណ៍​ជក់មួយចំនួនទៀត រួចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងចាត់ការ​តាម​នីតិវិធី៕