នាយករដ្ឋមន្ត្រី​​ថៃ ប្រកាស​ជា​ឱឡារិក មិន​អនុញ្ញាត​ឲ្យទណ្ឌិត សម រង្ស៊ី ឆ្លង​ចូលមក​កម្ពុជា​តាម​ទឹកដី​ថៃ​ឡើយ

អន្តរជាតិ​៖លោក ប្រា​យុទ្ធ ចាន់​អូ​ឆា នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​បានប្រកា មិន​អនុញ្ញាត​ឲ្យទ​ណ្ឌិត សម រង្ស៊ី ឆ្លង​ចូលមក​កម្ពុជា​តាម​ទឹកដី​ថៃ​ឡើយ។នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Bangkok Post កាលពី​​ថ្ងៃ​ទី​០៦ ​វិច្ឆិកា​​។​

ប្រភពដដែបញ្ចាក់ថា ការអះរបស់​ប្រមុខ​រដ្ឋាភិបាល​ថៃ បានធ្វើឡើង​​បន្ទាប់ពី​ទណ្ឌិត សម រង្ស៊ី បាន​បង្ហាញ​ពី​បំណង​ឆ្លង​ចូល​ទឹកដី​កម្ពុជា​តាម​ប្រទេស​ថៃ​

ប្រភពដដែរ​បញ្ជាក់ថា តាមរយៈ​ស្មារតី​អាស៊ាន ប្រមុខ​រដ្ឋាភិបាល​ថៃមិន​ជ្រែ​ត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ឡើយ​។ប្រទេស​ថៃ ក៏​នឹងមិន​អនុញ្ញាត​ឲ្យ​ជន​ប្រឆាំង​រដ្ឋាភិបាល​ម្នា​ក់ណា យក​ប្រ​ទេស​ថៃ​ជា​ឈ្នាន់​ដើម្បី​ធ្វើ​សកម្មភាព​ដែរ៕