ក្រសួងធនធានទឹក និងឧតុនិយម​ បានចេញសេក្តីជូនដំណឹង ស្តីអំពីអាកាសធាតុ​ ក្នុងឱកាសនៃ​ពិធី​បុណ្យឯ​ករាជ្យជាតិ និងព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះព្រះខែ អកអំបុក

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួងធនធានទឹក និងឧតុនិយម បាន​ចេញសេចក្ដីជូន​ដំណឹង ស្តីអំពីស្ថានភាពអាកាសធាតុ ក្នុងថ្ងៃបុណ្យឯករាជ្យជាតិ និង​ព្រះរា​ជពិធីបុ​ណ្យ​អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា​

 

បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដា​នលើស្ថានភា​ពអាកាសធាតុ​ជាប្រចាំទាំងក្នុងតំបន់ និង​ដោយ​ឡែកសម្រាប់​​កម្ពុជា ក្រសួងធនធានទឹក និ​ងឧតុនិយម ​បានជម្រាបជូន​កំណឹង​ដល់សាធារណៈជន​​ឲ្យបានជ្រាបថា ៖ព្យុះទី២៤ ឈ្មោះថា ណាគ្រី បច្ចុប្បន្ន​បាន និងកំពុងស្ថិតនៅក្នុងសមុទ្រ​ចិន​ខាង​ត្បូង ក្បែរប្រទេសវៀតណាម។ព្យុះ​នេះ នឹងធ្វើដំណើរចូ​លប្រទេសវៀតណាម នៅវេលា​ម៉ោងប្រមាណ១​០យប់ ឆ្លងចូលថ្ងៃទី១១ ខែវិច្ឆិកា នៅចំណុច​ក្បែរខេត្តញ៉ាត្រាង

តាមកា​រព្យាករ ព្យុះនេះ នឹង​ថមថយឥទ្ធិពលទៅ​ជាវិសម្ពាធ (TD) រួចទៅជាសម្ពាធទាប (Low) នៅពេ​លធ្វើដំ​ណើរចូលមកដល់កម្ពុជាវេ​លាម៉ោងប្រមាណ១រសៀល នា​ថ្ងៃទី១១ ខែវិច្ឆិកា នៅតំបន់​កន្ទុ​យនា​គ ខ្ពង់រាបភាគឦ​សានកម្ពុជា ដែលធ្វើឲ្យមានភ្លៀងក្នុងកម្រិ​តពីមធ្យមទៅច្រើនបង្គួរ។ជាទូ​ទៅក្នុងក្របខ័ណ្ឌទូ​ទាំងប្រទេស កម្រិតទឹកភ្លៀង នឹងចុះខ្សោយ​លើកលែងបណ្តា​ខេត្តនៅតំបន់​ខ្ពង់រាបតែប៉ុណ្ណោះ

ដោយឡែក តាមការ​ព្យាករចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ដែលជាឱកាស នៃពិធីបុណ្យឯករា​ជ្យជាតិ និង​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ អាកា​សធាតុ​មានស្ថានភាព ដូចខាងក្រោម៖

ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៖

ពេលព្រឹកថ្ងៃត្រង់យប់ ផ្ទៃ​មេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា២៤អង្សាសេ សីតុណ្ហ​ភាព​អតិបរមា ៣០អង្សាសេ ខ្យល់បក់ពីទិសឦសានមានល្បឿនពី២m/s

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩

ពេលព្រឹកថ្ងៃត្រង់យប់ ​ផ្ទៃមេឃមានសភា​ពស្រឡះ សីតុ​ណ្ហភា​ពអប្បបរមា ២៣អង្សាសេ សីតុណ្ហ​ភា​ពអតិបរមា ៣១អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ២m/s

-​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩៖

ពេលព្រឹកថ្ងៃត្រង់យ​ប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហ​ភាពអប្បបរមា ២២អង្សាសេ សីតុណ្ហ​ភាពអតិបរមា ៣០អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១m/s

ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹកថ្ងៃត្រង់យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាព​អប្បបរមា ២១អង្សាសេ សីតុណ្ហភាពអតិបរមា ២៧អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១m/s