អគ្គិភ័យ​ឆាប​ឆេះរោងចក្រ ផលិត​កាបូប កាតាប និង អាវពោងសុ​វត្ថិភាព នៅរាជធានីភ្នំពេញ បណ្តាល​ឲ្យមនុ​ស្សម្នាក់រងរបួស

រាជធានីភ្នំពេញ៖ករណីអគ្គិភ័យឆាបឆេះរោងចក្រឈ្មោះ « អេស ឃ្វេ ភើហ្វមែនស៍ ផលិតកាបូប កាតាប និង​អាវពោងសុវត្ថិភាព»មួយ​កន្លែង​ដែលមានទីតាំងស្ថិតនៅក្នុងភូមិ​អន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បណ្តាល​ឲ្យមនុស្សម្នាក់ ឈ្មោះ សយ ឌី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រអេសឃ្វេ មាន​ទីលំនៅភូមិអន្លងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រងរបួសធ្ងន់​កំពុងសម្រាកព្យា​បាលនៅ​មន្ទីពេទ្យលោកសង្ឃនេះបើយោងតាមរបាយការណ៍បឋម។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងរោងចក្រ​ដែលត្រូវអគ្គិភ័យឆាបឆេះ​នេះ មានឈ្មោះ WU MEI ភេទស្រី អាយុ៣៤ឆ្នាំ (ជនជាតិចិនដីគោក) មុខរបរអ្នកគ្រប់គ្រងរោងចក្រ ស្នាក់​នៅទីតាំង​កើតហេតុ​ខាងលើ

បើយោងតាមរ​បាយការណ៍របស់​សមត្ថកិច្ចបាន​ឲ្យដឹងថា​ សមត្ថកិច្ចជំនាញ បានប្រើប្រាស់​រថយន្ត​ពន្លត់អគគ្គីភ័យសរុបចំនួន៤៥គ្រឿងរួមមាន​៖
អាវុធហត្ថរាជធានីភ្នំ​ពេញចំនួន០៥គ្រឿង
ស្នងការរា​ជធានីភ្នំពេញចំនួន​២០គ្រឿង
អគ្គស្នងការចំនួន​០៣គ្រឿង
បញ្ជាការដ្ឋានអង្គរក្សចំនួន០៤គ្រឿង
ក្រុងជ្រោយចង្វា​ចំនួន​០៧គ្រឿង
ទីក្រុងកោះពេជ្រ​ចំនួន​០៣គ្រឿង
បុរីក្តីសង្ឃឹមថ្មីចំនួន​០២គ្រឿង
សួនឧស្សាហកម្មចំនួន​០១គ្រឿង៕