ឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ពាក់ពន្ឋ័ករណីអំពើហឹង្សាក្នុងជម្លោះដីធ្លី នៅភូមិគគី ស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖មនុស្សទាំង១៦នាក់ដែលអជ្ញាធរអះអាងថា ជាក្រុមអ្នកប្រើអំពើហឹង្សាក្នុងជម្លោះដីធ្លី នៅភូមិគគី ឃុំបិតត្រាំងស្រុកព្រៃនប់(ពយម៉ាចូវ) ខេត្តព្រះសីហនុ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩

បន្ទាប់ពីសង្សយ័ពាក់ពន្ធ័ពីជម្លោះដីធ្លីរហូតដល់មានការបាញ់បោះផ្ទុះអាវុធ កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដកហូតបានវត្ថុតាងមួយចំនួនដូចជា៖កាំភ្លើងកែឆ្នៃ កាំបិត ពូថៅ ចបជីក និងឧបករណ៍មួយចំនួនទៀត រួមនឹងមានឧបករណ៍ប្រើប្រាស់គ្រឿងញៀនទៀតផង។

ទោះជាយ៉ាងនេះក្តី គិតមកត្រឹមវេលាថ្ងៃត្រង់សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បានពីជនសង្សយ័ទាំង១៦នាក់នោះថាមានប៉ុន្មានអ្នកដែលអាចជាប់ទោសទណ្ឌ និងប៉ុន្មានអ្នកអាចនឹងដោះលែងវិញឬយ៉ាងណានោះទេ ដោយរង់ចាំការស្រាវជ្រាវ និងសាកសួរបញ្ចប់។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្សយ័ទាំ១៦នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖
ទី១-ឈ្មោះ ញ៉ែម សុផាត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
ទី២-ឈ្មោះ ប៉ោ ឌឿន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
ទី៣-ឈ្មោះ ហែម កុសល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
ទី៤-ឈ្មោះ ស ឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
ទី៥-ឈ្មោះ ផាត់ មករា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដតាកែវ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
ទី៦-ឈ្មោះ ជុំ ចេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពត ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
ទី៧-ឈ្មោះ ស ចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពង់ឆ្នាំង ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
ទី៨-ឈ្មោះ ភាន វៃ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដបន្ទាយមានជ័យ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
ទី៩-ឈ្មោះ ណយ ធួក ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដបាត់ដំបង ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
ទី១០-ឈ្មោះ ហែម ទន់ដែន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដព្រៃវែង ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
ទី១១-ឈ្មោះ សោម រ៉ាឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពង់ចាម ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
ទី១២-ឈ្មោះ មន វ៉ិត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដពោធិ៍សាត់ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
ទី១៣-ឈ្មោះ មាណ អាល់រី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដកំពង់ចាម ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
ទី១៤-ឈ្មោះ ងិន អាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដតាកែវ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
ទី១៥-ឈ្មោះ ស៊ិន សុភា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដឧត្ដមានជ័យ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
ទី១៦-ឈ្មោះ ណេង វីរៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពត ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យទាំង១៦នាក់ ខាងលើឋិតនៅក្រោមការសាកសួរនិង កសាងសំណុំរឿង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕