ឃាត់ខ្លួនជ​នសង្ស័យ០១​នាក់ ពាក់ពន្ឋ័​ករណីហិង្សាក្នុង​គ្រួសារ និងប្រើប្រាស់គ្រឿងញៀន

ខេត្តបន្ទាយមានជ័​យ៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោ​កវរសេ​នីយ៍​ត្រី នួន នីណារ៉ូ  មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សា​ក្នុងគ្រួសារ និងប្រើប្រាស់សារធាតុញៀន​ដោយខុសច្បាប់ ដោយឃាត់ខ្លួ​នជនសង្ស័យ​បានចំ​នួន០១នាក់ កាលពីវេលាម៉ោ​ង១២ ថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅចំណុចភូមិគីឡូត៍ម៉ែត្រលេខ៤  សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមសមត្ថកិច្ចបា​នឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ សុខ មៀន ភេទប្រុស អាយុ២៥ឆ្នាំ។នៅ​ចំពោះ​មុខសមត្ថកិច្ចជន​សង្ស័យបានសា​រភាព​ស៊ីសង្វាក់គ្នា នៃការប​ង្ហាញពីត​ម្រុយនៃ​បទល្មើស​យ៉ាងជាក់​លាក់ ដូច្នេះជនសង្ស័យត្រូវ​បានចោទប្រកាន់ពីបទហិង្សាក្នុងគ្រួសារ និងប្រើប្រាស់នូវ​សារធាតុញៀនដោយខុសច្បាប់។

បច្ចុប្បន្នជនសង្ស័យ​ត្រូវបានកម្លាំងជំនាញបទល្មើសជួញដូរមនុស្សកងរាជអាវុធហត្ថខេត្ត កំពុងក​សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕