រដ្ឋបាលខេត្តកំពត បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត

ខេត្តកំពត៖នា​ព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯក​ស័ក.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សា​ខេត្តកំពត និងឯកឧត្តម ជាវ តាយ អភិបាល នៃ​គណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធី​ បើកវេទិ​កាផ្សព្វផ្សាយ និងពិគ្រោះយោបល់​របស់ក្រុម​ប្រឹក្សា ខេត្តកំពត នៅសា​លប្រជុំសាលា​ស្រុកទឹក​ឈូ ដោយមានការចូលពី​ប្រជាពលរដ្ឋ​ប្រមាណ​ជាង២០០នាក់។

ក្នុងឱកាសនោះតំណាងប្រជា​ពលរដ្ឋដែ​លអញ្ជើញចូល​រួមបានសម្តែង​ក្តីរីករាយ និង​បង្ហាញនូវភាព​ស្និទ្ធស្នាលបំផុ​តចំពោះវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ​បល់របស់ក្រុមប្រឹក្សាខេត្តកំ​ពតនេះ។ ជាមួយនោះ អ្នកចូលរួមបានលើក​សំណូមពរចំនួន១៧​ចំណុចដែល​ភាគច្រើនពាក់ព័ន្ធ​នឹងកង្វះខាត​អគ្គិសនី​ប្រើប្រាស់ និងបញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឱ្យក្រុមប្រឹក្សាខេត្ត និងគណៈអ​ភិបាល​ខេត្តជួយ​អន្តរាគមន៍

ជាការឆ្លើយ​តប ឯកឧត្ដមអភិបាល​នៃគណៈអភិបាលខេត្តកំពត បានតម្រូវឱ្យរដ្ឋបាលស្រុកទឹកឈូ សហការជា​​មួយមន្ត្រីជំនាញចុះពិនិត្យស្ថាន​ភាពជាក់ស្តែងពាក់ព័ន្ធនឹងសំណូមពរនីមួយៗ រួចរាយ​ការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តរយៈ​ពេល១៥ថ្ងៃយ៉ាង​យូរដើម្បីមានវិ​ធាន​ការដោះស្រាយចំពោះករណីប្រជាពលរដ្ឋភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូស្នើសុំជួយ​ដាក់លូ​ស​ងសាងផ្លូវមួយខ្សែប្រ​វែង៥០០ម៉ែត្រ រដ្ឋបាលខេត្តនឹងដាក់ជូនក្នុងអំឡុងខែមករា ឆ្នាំ២០២០​ខាងមុខ​តាមសំណូមពរនូវលូសងខាងផ្លូវមុខកាត់ទំហំ០,៦០ម៉ែត្រ​