នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គ​បំប៉ន​នាយ​ទាហាន​គ្រប់គ្រង​ពីថ្នាក់ក្រុម​ដល់ថ្នាក់វរសេនាតូច​ជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ខេត្តកំពង់ឆ្នាំ​ង

ខេត្តកំពង់ឆ្នាំង៖នា​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​អញ្ជើញ​ជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉ន​នាយទាហាន​គ្រប់គ្រងពីថ្នាក់ក្រុមដល់ថ្នាក់វរសេនាតូចជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង ដោយ​មានការអញ្ជើញចូលរួមពី​សំណាក់មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថាន នាយក នាយក​រមជ្ឈមណ្ឌល នាយការិយាល័យ និងសិក្ខាកាមជាច្រើនរូប។

នាយឧ​ត្តមសេនីយ៍ សៅ សុខា តែងតែលើក​ឡើងថា កងរាជអាវុធហត្ថ បានយ​កចិត្តទុក​ដាក់ធ្វើកំ​ណែ​ទម្រង់ ហើយក្នុងការធ្វើកំ​ណែទម្រង់បានយកការងារអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន ធ្វើជា​មូលដ្ឋានក្នុង​ការកសាងកងរាជអាវុធហត្ថ ដើម្បីធានារ៉ាប់រងដោយប្រសិទ្ធភាព និងភាព​ស័ក្តិសិទ្ធ ការអនុវត្តនូវតួនាទី ភារកិច្ចស្នូល​របស់ខ្លួន

កងរាជអាវុធហត្ថទាំងអស់ត្រូវប្តូរផ្តាច់កា​រពារច្បាប់រដ្ឋធម្មនុញ្ញ ការពារសន្តិភាព ឯករាជ្យ បូរណភាព អធិបតេ​យ្យភាព ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម បង្ក្រាបរាល់បទល្មើស ពង្រឹង​កា​រអនុវត្តច្បាប់ ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ការពារសិទ្ធិសេរីភាព និងរបបប្រជាធិបតេយ្យសេរីពហុបក្ស៕