សិក្ខាសាលាពិគ្រោះយោបល់​លើការអភិវឌ្ឍ និងការកសាងទំនុក​ចិត្តលើផលិតផលសូត្រខ្មែរ ការផ្សព្វផ្សាយ និង​ការតាំងបង្ហាញ​ផលិតផលសូត្រ និងតម្បាញកម្ពុជាលើកទី ២

ខេត្តសៀមរាប៖​លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអ​ភិបាល​ខេត្តសៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសា​លាពិគ្រោះយោបល់លើការអភិវឌ្ឍ និងការកសាង​ទំនុកចិត្តលើ​ផលិ​តផល​សូត្រខ្មែរការផ្សព្វផ្សាយ និងការតាំងបង្ហាញផលិតផលសូត្រ និងតម្បាញកម្ពុជាលើកទី ២ នៅភោជនីយដ្ឋាន​ម៉ុ​ងឌីយ៉ាល់ខេត្តសៀមរាប ក្រោម​អធិបតី​ភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម និងសមាជិក​ប្រតិភូក្រសួង និងលោកជំទាវ មាន ស្រីណូ អនុរដ្ឋ​លេខាធិការក្រសួងកិច្ចការនារី និងសមាជិកប្រតិភូក្រសួង និងមានការអញ្ជើញចូលរូមពីលោក ភឿង គឹមលី ប្រធានមន្ទីរពាណិជ្ជកម្ម លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជា សិស្សនិស្សិត មកពីបណ្តាសកលវិទ្យាល័យនានាក្នុងខេត្ត ។

រដ្ឋបាលខេត្តសៀមរាបរៀបចំពិធីនេះឡើង​ក្នុងគោល​បំណ​ង
/ពង្រី​កវិសាលភាពចំពោះសេដ្ឋកិច្ចកម្ពុជា។
/ជំរុញ​លើកទឹកចិត្ត ស្រោចស្រង់កោសសេយ្យវប្បកម្មឡើងវិញ
៣/បង្កើតឱកា​សការងាររឹងមាំឱ្យបានច្រើនបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋនៅតាមទីជនបទ
៤/បង្កើនជំនាញ និងវិជ្ជាជីវៈ
៥/ពង្រឹងភាពជាដៃគូររវាងវិស័យសាធារណៈ និងឯកជន