រដ្ឋបាលខេត្ត​ស្វាយរៀង ប្រារព្ធពិធីទិវាអ​ន្តរជាតិ រំលឹកដល់អ្នករ​ងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក​លើកទី១៤

ខេត្តស្វាយរៀង៖លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ែន វិបុល អភិបា​ល នៃគណ:អភិបាលខេត្តស្វាយរៀង និងជាប្រធានអនុគណៈ​កម្មការសុវត្ថិភាពចរាច​រណ៍ផ្លូវគោ​កខេត្ត កាលពីព្រឹកថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិរំលឹកដល់អ្នករង​គ្រោះដោយគ្រោះថ្នាក់​ចរាចរណ៍ ផ្លូវគោកលើកទី១៤ នៅបរិវេណសាលាស្រុកស្វាយ។ 

ទិវានេះមានការអញ្ជើញចូលរួមពី លោ​កស្រីនាយករងរដ្ឋបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរនានា​ជុំវិញ​ខេត្ត លោក លោកស្រី  អភិបាល អភិបាលរង ក្រុង ស្រុកទាំង៨ និងលោកអធិការ អធិការរង​នគរ​បាលក្រុង ស្រុកទាំង៨  លោក លោកស្រី ប្រធាន និងសមាជិក ក្រុមប្រឹក្សាស្រុកស្វាយជ្រំ លោកមេ​បញ្ជាការសឹករងស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក លោកស្រី មន្រ្តីរាជការមន្ទីរ​សា​ធារណការ និងដឹកជញ្ជូនខេត្ត មន្ត្រីរាជការរដ្ឋបាលស្រុកស្វាយជ្រំ  លោកគ្រូ អ្នកគ្រូ ប្អូនៗ​សិ​ស្សានុសិស្ស  ប្អូនៗយុវជនស...កស្រុក និងប្រជាពលរដ្ឋស្រុកស្វាយជ្រំ សរុបចំនួន២៥០នាក់។

លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើរបាយការណ៍ បញ្ជាក់អំពី​គ្រោះ​ថ្នាក់ចរាចរណ៍រយៈពេល៩ខែ ឆ្នាំ២០១៩ ប្រៀបធៀបនិងរយៈពេល៩ខែ ឆ្នាំ២០១៨ គឺថយចុះ ០៦លើក ស្មើ៥%។  

លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង បានថ្លែងការចាប់អារម្មណ៍ និងយកចិត្ត​ទុកដាក់​ជាសំខាន់ ទៅលើគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងក្នុងទឹកដីខេត្តស្វាយរៀង ដើម្បីបង្កើន​ស្មារតី ទប់ស្កាត់ឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន។ 

លោកជំទាវបញ្ជាក់ថា:ការរៀបចំទិវានេះ ជាឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក​នាំប្រកប​ដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា បានធ្វើអោយសង្គមជាតិមាន សុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ​លើគ្រប់​វិស័យ ជាពិសេសមាន ផ្លូវ ស្ពាន តភ្ជាប់ជាក្រឡាចត្រង្គ ទៅគ្រប់ ទិស តំបន់ ក្នុងប្រទេស និងភ្ជាប់​ជាមួយប្រទេសជិតខាង ធ្វើឱ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា មានលក្ខណៈល្អប្រសើរ ជាបន្តបន្ទាប់ អាចមានលទ្ធភាពទិញនូវម៉ូតូ រថយន្ត ស្ទើរតែគ្រប់ក្រុមគ្រួសារ ដើម្បីធ្វើដំណើរ​ទំនាក់ទំនងទេសចរណ៍ និងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរ ផលិតផល នៅក្នុងផ្ទៃប្រទេស និងជាមួយ​ប្រទេសជិតខាង យ៉ាងមមារញឹក ទន្ទឹមនឹងនេះ ហានិភ័យ នៃការកើតមានគ្រោះថ្នាក់ចរាចរណ៍ ក៏មានការកើនឡើងដែរ បើសិនមិនមានការក្រើនរំលឹក ឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ តាមដងផ្លូវ។ 

សូមជម្រាបផងដែរថា កន្លងមកឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន​អនុ​គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង បានយកចិត្តទុកដាក់បំផុត ចំពោះ​ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបានណែនាំជាប្រចាំដោយរិះរកគ្រប់វិធី និងមធ្យោបាយ ដើម្បីទ​ប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ជាពិសេស ការប្រារព្វទិវានេះ ជាការពញ្ញាក់ស្មារតី របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យលាន់ស្នូររំពងសព្វទិសទី រួមជាមួយនឹងការផ្សព្វផ្សាយច្បាប់ ស្តីពីចរាច​រណ៍ផ្លូវគោកថ្មី ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវទាំងថ្មើរជើង ទាំងអ្នកបើកបរយាន​យន្តគ្រប់ប្រ​ភេទឱ្យ​ខិតខំផ្លាស់ប្តូរឥរិយាបថ ដែលមិនគោរពច្បាប់ មកប្រកាន់យកឥរិយាបថដែលគោរពច្បាប់ មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការអធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍​នៅពេលធ្វើដំ​ណើរ​៕