នាយឧត្តមសេនីយ៍​ សៅ​ សុខា អញ្ជើញធ្វើ​បាឋកថាចែករំលែកចំណេះដឹង​ដល់យោធាចារ្យ​ និស្សិត​ និងសិក្ខាកាមសាកលវិទ្យាល័យការពារជាតិ

រាជធានីភ្នំពេញ៖​នាព្រឹកថ្ងៃសុក្រ ទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេ​បញ្ជាការ​រង នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បាន​អញ្ជើញ​ធ្វើ​បាឋកថាចែករំលែកចំណេះដឹង​ដល់យោធាចារ្យ​ និស្សិត​ និងសិក្ខាកាមសា​កលវិទ្យា​ល័យការ​ពារជាតិ​ នៅសាកលវិទ្យល័យការពារជាតិ​។​

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍​ សាស្ត្រាចារ្យ​ ជា​ តារា​ ទីប្រឹក្សា​ផ្ទាល់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាសាកលវិទ្យាធិការ​ សាកលវិទ្យាល័យ​ការពារជាតិ​,​សាកលវិទ្យាធិការរង,​នាយរងសេនាធិការ​ ស្នងការ​ ស្នងការរង​ យោធាចារ្យ​ និស្សិត​ និងសិក្ខាកាមជាច្រេីនរូបទៀត៕