ឃាត់ខ្លួនជនសង្ស័យ​ចំនួន៧នាក់ ពាក់ពន្ធ័ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ខេត្តកំពត៖កម្លាំងជំនាញស្រុក​ទឹកឈូ បានចុះធ្វើការស្រាវជ្រាវរក​មុខសញ្ញាចែកចាយ និងប្រើប្រាស់ គ្រឿង​ញៀន រហូត​​ឈានដល់​ការចាប់ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន៧នាក់ ក្នុង​នោះមាន ស្រី​ចំនួន​០២នាក់ផងដែរ។

ការចុះប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពី​វេលាម៉ោងជាង១៥ថ្ងៃពុធ ០៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ​២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិត​នៅភូមិសំរោង ឃុំជុំគ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​។

ជនសង្ស័យទាំង៧នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចា​ប់ឃាត់ខ្លួននោះរួមមាន​៖

ទី១.ឈ្មោះ ប៉ូ កុក ភេទប្រុស អាយុ២៦ឆ្នាំ រស់​នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។

ទី​២.ឈ្មោះ នេត ម៉ារឌី ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិមណ្ឌល១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ទី​៣.ឈ្មោះ ឈុន ប៉ុនថារ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសំរោង ឃុំជុំគ្រៀល ស្រុកទឹកឈូ​។

ទី​៤.ឈ្មោះ ម៉​ម នួន ភេទប្រុស អាយុ២៤ឆ្នាំ រស់​នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ។

ទី​៥.ឈ្មោះ លី រតនៈ ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិឃុំត្រ​ពាំងធំ ស្រុកទឹកឈូ។

ទី​៦.ឈ្មោះ ព្រីញ ចាន់ធាម ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប​។

ទី​៧.ឈ្មោះ ទុំ ស្រីកី ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិម៉ាក់​ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ​។ក្រោយពីឃាត់ខ្លួន​ជនសង្ស័យខាងលើ កម្លាំងដកហូតបាននូវថ្នាំញៀនចំនួន១៧កញ្ចប់(ធំ១កញ្ចប់)

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបាន​សមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការ​តាមនីតិវិធី៕