សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូស​ភា ត្រឡប់​ពីចូល​រួមកិច្ច​ប្រជុំប្រចំាឆ្នាំ​APPF នៅប្រទេសអូស្រា្តលី ដោយសុវត្ថិភាព

រាជធានីភ្នំពេញ​៖​នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០​នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ​សភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍​មក​កាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំប្រ​ចំាឆ្នាំលើកទី២៨ វេទិ​កាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី និងប្រកប​ដោយភាពជោគជ័យ ក្នុង​ពង្រឹងពង្រីកវិស័យការទូត​សភានៅ​លើឆាកអន្តរជាតិ ទាំង​ក្របខ័ណ្ឌព​ហុភាគីនិងទ្វេភាគី។

​សភាប្រទេសអូស្រ្តាលី បានធ្វើជា​ម្ចាស់ផ្ទះ APPF ក្រោម មូលបទ «ភាពជាដៃគូ​សភាសម្រាប់​ឆ្នាំ​២០​២០ និងឆ្នំាបន្តបន្ទាប់» ដោយ​មានគណៈប្រតិភូជាង​៣៥០នាក់ ជាសមាជិក និងអ្នកស​ង្កេតការណ៍​បានចូលរួម។

សម្តេចប្រធា​នរដ្ឋសភា ត្រូវបានសភាប្រទេសអូ​ស្ត្រាលី ដែលជាម្ចាស់ផ្ទះ ផ្តល់កិត្តិយសចូលរួមក្នុង​កិច្ចប្រជុំ គណៈ​កម្មាធិការប្រតិបត្តិ និងបានថ្លែងសន្ទរក​ថា គន្លឹះក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ។សភា​ប្រទេសអូស្រ្តាលី និងប្រតិភូដែ​លបានចូលរួម បានសម្តែងការកោត​សរសើរចំពោះសម្តេច ដែលបាន​ដឹកនាំ សភាកម្ពុជា រៀបចំកិច្ចប្រជុំ​ APPF លើកទី២៧ កាលពីឆ្នាំកន្លងទៅនៅសៀមរាប បានទទួល​ជោគជ័យ។ជោគជ័យ​នៅកម្ពុជានោះ ធ្វើឲ្យកា​រប្រជុំរបស់APPF កាន់តែលក្ខណៈល្អប្រសើរឡើង។

កំឡុង​ពេលចូលរួមកិច្ចប្រជុំនេះ ស​ម្តេចអគ្គមហាពញាចក្រី បានជួបពិភាក្សាកា​រងារជាមួយប្រធានរ​ដ្ឋសភាអូស្រ្តាលី ដើម្បីជំរុញទំនាក់ទំនងសភាស​ភាប្រទេសទំាង​អោយកាន់តែរឹងមាំ និងស្នើសុំ​អូស្តា្រ​លី​ជូយផ្សព្វផ្សា​យពីសក្តានុពលរបស់កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

សម្តេចក៍បា​នស្នើអូស្រ្តាលីផ្តល់អា​ហារូបករណ៍ដល់មន្រ្តីរាជការនិងនិស្សិតកម្ពុជា ឲ្យច្រើន​បន្ថែម​ទៀត​។ក្រៅ​ពីនេះ សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងា​រជាមួយលោក​ជំទាវប្រធានរដ្ឋ​សភាប្រ​ទេសឡាវ លោក​ជំទាវអនុប្រធានរដ្ឋស​ភាប្រទេសវៀតណាម ដើម្បីពង្រឹងព​ង្រីកកិច្ចស​ហប្រតិបត្តិកា​ររវាងសភាប្រទេសទំា​ងពីរ និងបានផ្លាស់ប្តូរព័ត៌មានបច្ចុប្បន្នភាពពីគ្នាទៅវិញទៅមក លើ​កកម្ពស់ចំណង មិត្តភាព កិច្ចសហប្រតិប​ត្តិការល្អក្នុងនាមប្រទសជិតខាង។

កិច្ចប្រជុំប្រចំា​ឆ្នាំ APPF លើកទី២៨ បានបិ​ទបញ្ចប់ដោយ​បានអនុម័តសេចក្តីសម្រេចចំនួន១៩ ជា​យន្ត​ការ មួយក្នុងការប​ន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់តួនាទី​សភាក្នុងការពង្រឹង​សន្តិភាព​និងសន្តិសុខ ការពង្រឹងស្ថាប័នពហុភាគី ដើម្បីអនុវត្តពាណិជ្ជកម្មសេរី និងរួមគ្នាឆ្លើយតប​នឹងការ​ប្រែប្រួលអាកាសធាតុឆ្ពោះទៅរកការរីកចម្រើនប្រកបដោយចីរភាព និងវិបុលភាព នៅក្នុងតំបន់ និងសភា​លោក។កិច្ចប្រជុំ APPF លើកទី២៩ នឹងប្រារព្ធធ្វើនៅសា​ធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២១ និងនៅព្រះរាជាណាចក្រថៃ ក្នុងឆ្នាំ២០២២​៕