សម្តេចក្រឡាហោម ស ខេង ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែមករា

រាជធានីភ្នំពេញ​៖ដោយ​តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ​តូ ឡឹម រដ្ឋមន្ត្រី​ក្រ​សួង​ន​គរបាល នៃសាធារណរដ្ឋ សង្គម​និយមវៀតណាម និង​ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអ​គ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច​ក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ដឹកនាំ​គណៈប្រតិ​ភូជាន់ខ្ពស់ក្រ​សួងមហាផ្ទៃ បំពេញទស្សនកិច្ចកា​រងារ នៅទីក្រុងហូជីមិញ នៃសាធារ​ណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៧ដល់១៩ ខែមករា ឆ្នាំ២០២០។

ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តកា​រសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រ​សួងម​ហា​ផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងន​គរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
សម្តេចក្រ​ឡាហោម ស ខេង ឧ​បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញធ្វើ​ជាស​ហ​ប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ​វាយតម្លៃលទ្ធផល​កិច្ចសហប្រតិបត្តិ​ការឆ្នាំ២០១៩ និងចុះហត្ថលេខា លើផែន​ការសហប្រតិ​បត្តិការឆ្នាំ២០២០ សម្រាប់អនុវត្តប​ន្តក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រ​តិបត្តិកា​រទ្វេភាគី ដោយផ្តោតសំខាន់លើកា​រលើកកម្ពស់តួ​នាទី និងភារកិច្ចកងកម្លាំងនគរបាល ក្នុងការថែ​រក្សាសន្តិសុខ សុវត្ថិភាព​សង្គម និងសណ្តាប់ធ្នាប់សាធារណៈ៕