សម្តេចតេជោ ហ៊ុន ​សែន អញ្ជើញចូលរួមពិសារ​អាហារ អបអរសាទរបុណ្យចូលឆ្នាំថ្មី​វៀតណាម

រាជធានីភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ននាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាច​ក្រកម្ពុជា បាន​មានប្រ​សាសន៍ថ្លែង​អណរគុណដល់វិនិ​យោគិនវៀតណាម​ដែលជ្រើសរើស​កម្ពុជាជា​កន្លែងវិនិយោគ និងការពង្រីកអាជីវក​ម្មផ្សេងៗស្របទៅ​តាមគោលការណ៍របស់រាជរដ្ឋាភិបាល និង​កា​រលើកទឹ​កចិត្តសម្រាប់​ការវិនិយោគ ការធ្វើធុរកិច្ចដែ​លមានលក្ខណៈប្រកួត​ប្រជែងស្មើភាព ការ​ការពារ​សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ និងការវិនិ​យោគលើគ្រប់វិស័យ ដើម្បីពង្រីកទំហំពាណិ​ជ្ជកម្មរវាងប្រទេ​សទាំងពី​រអោយសម្រេចតា​មគោលដៅដែលបានគ្រោងទុក ហើយកម្ពុជា​នៅតែត្រូវ​ការការវិនិ​យោគពីវៀតណាម ជាពិសេសការកែច្នៃផលិតផល​កម្ពុជាទៅកាន់ប្រ​ទេសវៀតណាម។
សម្តេចមានប្រសាសន៍បែបនេះក្នុងឱកាសដែល សម្តេចបានអញ្ជើញចូលរួមពិ​សារអាហារអប​អរ​សាទរ បុណ្យចូលឆ្នាំថ្មីរបស់វៀតណាម កាលពី​ល្ងាចថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦​៣ ត្រូវនឹងទី១៧ ខែមករា ឆ្នាំ២០២០នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

ពិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ព​ស់រាជរដ្ឋាភិបាលកម្ពុជា, ឯកអគ្គរដ្ឋទូតវៀតណា​មប្រ​ចាំនៅ​កម្ពុជា លោក វូ ក្វាងមិញ, ពាណិជ្ជករ អ្នកជំនួញខ្មែរ និងវៀតណាម ព្រមទាំងប្រ​ជាពលរដ្ឋវៀ​តណាមមួយចំនួនទៀត ដែលកំពុង​រស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីក​រាយដែលបានអញ្ជើញ​ចូលរួមក្នុងពិធីអបអរ​សាទរ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀត​ណាមដែលនឹង​ចូលមកដល់នា​ពេលខា​ងមុខ។ទន្ទឹមនឹងនោះ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ការជួបជុំនេះគឺ​ជាការឆ្លុះបញ្ចាំ​ងពីទំនាក់ទំនងរវា​ងប្រទេសជិតខា​ងល្អ​ ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការគោរ​ពគ្នាទៅវិញ​ទៅមក ជាពិសេសលើគ្រប់វិ​ស័យរវាងប្រទេសយើង​ទាំងពីរដែលសម្រេច​បាននូវវឌ្ឍនភាពល្អ​ទាំងវិ​ស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងការទូត។

នេះជាឆ្នាំទីមួយដែល សម្ដេចតេជោនាយករដ្ឋមន្ត្រីបា​នជួបជុំជាមួយ​បងប្អូន អ្នកវិនិយោគវៀតណាម មុនបុ​ណ្យចូលឆ្នាំវៀតណា​មមកដល់ ហើយសម្តេចបាន​សម្រេចអោយមា​នការជួបបែប​នេះនៅឆ្នាំ​បន្តប​ន្ទាប់ទៀត ដើម្បីពង្រឹងចំណងមិត្តភាព និងបង្កើននូវ​ជំនឿទុកចិត្តរវាងគ្នានិងគ្នា ជាពិសេស​គឺពង្រឹង​ការជឿទុកចិត្តរវាងវិនិយោគិនវៀត​ណាមនៅកម្ពុជា៕