សម្តេចពិ​ជ័យសេនា ទៀ បាញ់ អញ្ជើញពិ​និត្យ​ការដ្ឋាន​សាងស​ង់ផ្លូវ ទាំង៣៤ខ្សែ នៅក្នុង​ខេត្តព្រះ​សីហនុ

ខេត្តព្រះ​សីហនុ៖នាថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៨ ខែមក​រា ឆ្នាំ២០២០​ សម្តេចពិជ័យសេនា ទៀ បាញ់ ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ អមដំណើរដោយឯកឧត្តម​ឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀប​ចំដែនដី នគរូប នីយ​កម្មនិងសំណង់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាល​ នៃ​គណ:​អភិបាល​ ខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ​អញ្ជើញពិនិត្យការដ្ឋាន​សាង​សង់ផ្លូវទាំ​ង៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ ក្នុងនោះ​មានផ្លូវមួយចំនួ​នដែលកំពុងអនុវត្តដោយ កងវិស្វកម្មលេខ១​៧៨ស្ពានថ្នល់ ក្រសួងកា​រពារជាតិផងដែរ។

ការសា​ងសង់ផ្លូវចំនួន៣៤ខ្សែ ដែលមា​នប្រវែងសរុប៨៤.៥០៥ម៉ែត្រ នៅក្នុងខេត្តព្រះ​សីហនុមក​ទល់​នឹង​​ពាក់កណ្តាល​ខែមករា​ ឆ្នាំ២០២០ សម្រេច​លទ្ធផលបានប្រមា​ណជា៣០​ភាគរយ នៃគម្រោង​ហើយ បន្ទាប់ពីបើ​កការដ្ឋានជា​ផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រួចមកក្នុងនោះ មានផ្លូវ​មួយចំនួន​ បាន​និងកំពុងរៀបចំប្រព័ន្ធលូ និងចាប់ផ្តើ​មចាក់ក្រា​លបេតុងជាបណ្តើរៗហើយ។
ការដ្ឋានសាងសង់ផ្លូវទាំ​ង៣៤ខ្សែ ដែលបា​នអនុវត្តដោយក្រុមហ៊ុនឯកជន​ចំនួន៦និងកងវិ​ស្វក​ម្មចំនួន​ពីរគឺកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប​ និង​កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់​នៃក្រសួងការ​ពារជាតិ គិតពីថ្ងៃទី១៦ខែ វិច្ឆិកា ឆ្នាំ​២០១៩ ដែលជាថ្ងៃបើក​ការដ្ឋានជាផ្លូវ​ការមកដល់​ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០​ គឺមានរយៈ​ពេលពីរខែគត់៕