ឯកឧត្ដម​ ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម​​ពិធីអបអរសាទរ ជូនពរបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តតៃនិញ

ខេត្តស្វាយរៀង៖កាលពីថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព..២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្តស្វាយរៀង រួមមានឯកឧត្តម លោកជំ​ទាវ​សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត តំ​ណា​ង​កងកម្លាំងប្រដាប់អាវុធទាំងបី តំណាងសភាពាណិជ្ជកម្មខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គ​ភាព អភិបាលក្រុង ស្រុកជាប់ព្រំដែន និងបណ្ដា​សមត្ថកិច្ច​ឈរជើងនៅ​តាមព្រំដែនខេត្ត​ទាំងពីរ​(ស្វាយ​រៀងតៃនិញ) បានអញ្ជើញចូលរួមក្នុង​ពិធីអបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​វៀតណាម នៅខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានកត់សម្គាល់​ពីការរីកចម្រើន នៃកិច្ចសហ​ប្រតិបត្តិ​ការដែ​លកើតចេញពីការរួមចំណែករបស់អាជ្ញាធរ និងភាគីពាក់ព័ន្ធ នៃខេត្តស្វាយរៀងតៃ​និញ និងជឿជាក់ថា ឆ្នាំថ្មី ឆ្នាំ២០២០នេះ ទំនាក់ទំនង និងកិច្ចសហ​ប្រតិបតិ្តការនេះ នឹងកាន់តែល្អ​ប្រសើរទ្វេឡើង ដើម្បីភា​ពសុខសាន្ត និងការរី​កចម្រើនទាំងផ្នែកជីវភាពរបស់ប្រជាជន និងផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងជូន​ពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាជ​នខេត្តឡុង​អាន ក្នុងឱកាសឆ្នាំថ្មីនេះផងដែរ​។

សូមជម្រាបជូនថា ពិធីជូនពរឆ្នាំថ្មីដែលប្រព្រឹត្តទៅនៅថ្ងៃនេះមានតំណាងខេត្តចំនួន៥ ចូលរួម រួម​មាន​ខេត្តស្វាយរៀងខេត្តព្រៃវែងខេត្តកំពង់ចាមខេត្តត្បូងឃ្មុំខេត្តឧត្តរមានជ័យ និង​ប្រតិភូក្រសួង​ការពារជាតិ ប្រតិភូអគ្គស្នង​ការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដែលការចូលរួមនេះតបតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជនខេត្តតៃនិញ នៃសាធារ​ណរដ្ឋសង្គម​និយមវៀតណាម៕