រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញនូវបំ​រាមចំនួន៣ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ក្នុងន័យ​រក្សាសន្ដិសុខ សណ្ដា​ប់ធ្នាប់ សាធារណៈ

រាជធានីភ្នំពេញ៖នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះរដ្ឋបាលរាជធានីភ្នំពេញ បាន​ចេញសេចក្ដីជូន​ដំណឹង ស្ដីពីការរៀប​ចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មី ប្រពៃ​ណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០​២០។
បំរាមដែលរដ្ឋបាលរា​ជធានីភ្នំពេញដាក់ចេញ​ចំនួន៣ចំណុចនោះរួមមាន៖
១-មិនឲ្យមាន​ការដុតផាវ កាំជ្រូច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេ​ទក្នុងឱកាសពិធីបុណ្យនេះ។
២-​មិនឲ្យលេងល្បែង​គ្រប់ប្រភេទ ដែលមានលក្ខណៈស៊ី​សង។
៣-​រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញា​តត្រូវហាមឃាត់។

ជាងនេះទៅទៀតអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាចាប់ពីពេលនេះតទៅ អាជ្ញាធរមា​នស​មត្ថ​កិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឲ្យម៉ឹងម៉ាត់បំផុត នៅគ្រប់ទីកម្សាន្តស​ប្បាយនានា ​មន្ទីរអង្គភាព ​រោង​ចក្រ សហគ្រាស គេហដ្ឋាន ត្រូវរ​ក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សេចក្តីថ្លៃថ្នូ​ និង​ត្រូវប្រុងប្រយត្ន័​ក្នុងកា​រអុជទៀន​ធូប ក្រដាសសែ​ន​ ភ្លើងចង្ក្រាន​ ចរន្ធអគ្គីសនី​​ ដែលអាចបង្ក​ឲ្យ​មាន​គ្រោះអគ្គីភ័យកើតឡើងជាយកថាហេតុ​៕
ព័ត៌មានលំអិតសូមអាននូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលមានដូចខាងក្រោម​៖