កិច្ចប្រជុំបូកសរុប​លទ្ធផល ​អនុវត្តសេ​ចក្តីណែ​នាំ​លេខ​០០៣ សណន ស្ដីពី​ការពង្រឹងបន្ថែមប្រសិទ្ធ​ភាព ការងា​រកិច្ចការ​ប៉ុស្តិ៍នគ​របាល រដ្ឋបាលខែមករា និងទិសដៅការ​ងារខែកុម្ភៈ ឆ្នាំ២០​២០

ខេត្ត​ស្វាយរៀង​៖​លោកឧត្តមសេនីយ៍ត្រី ខៀវ សុខុម ស្នងការ​រងនគរបាលខេត្ត និងជាតំ​ណាង​ដ៏ខ្ពង់ខ្ពស់ លោកឧត្តម​សេនីយ៍ទោ កឹង ឃ​ន ស្នងការនគរបាលខេត្ត ​នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានដឹកនាំ​កិច្ចប្រជុំបូ​កសរុបលទ្ធផលអនុវត្តសេ​ចក្តីណែនាំលេខ០០៣ សណន ស្ដីពី​ការពង្រឹង​បន្ថែមប្រសិទ្ធ​ភាពការងារកិច្ចការប៉ុស្តិ៍នគរបាល ​រដ្ឋបាលប្រចាំខែមករា និងទិសដៅ​ការងារ​ខែកុម្ភៈ ឆ្នាំ២០២០។

ពិធីនេះប្រព្រឹត្តទៅ​នៅស្នងការដ្ឋាន​នគរបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី លោកអនុ​ប្រធានសេនាធិការ លោក លោកស្រី នាយ នា​យរងការិយាល័យ លោក លោកស្រីនាយ នាយ​រងផ្នែក និងមន្ត្រីចំណុះ​ការិយាល័យសរុបផែនការ និងការិយាល័យកិច្ចកា​រប៉ុស្តិ៍នគរ​បាលរដ្ឋ​បាល លោកអធិការ អធិការរងទទួលការងារសេនាធិការ លោកនាយផ្នែកសេនាធិការ និងនាយ​ផ្នែកកិច្ចកា​រប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨ក្រុង/ស្រុកស្រុក និងលោក​ លោកស្រីនា​យប៉ុស្តិ៍នគរ​បាលរដ្ឋ​បាលទាំង៨០ប៉ុស្តិ៍ សរុបវត្តមាន១២៩នាក់ ស្រី៩នាក់៕