លោកឧត្តមសេនីយ៍ទោ អាត់ ខែម បើកប្រជុំផ្សព្វផ្សាយ ស្តីពីការរឹតបណ្តឹង ​ករណីគ្រោះថ្នាក់ចរាចរ​ណ៍ កើតមាន​ឡើង​នៅក្នុងខេត្ត

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែង​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​ស្តីពីកា​ររឹតបណ្តឹងករណីគ្រោះថ្នាក់ចរាចរណ៍ កើតមានឡើងនៅ ខេត្ត​បន្ទាយមានជ័យថា ករណីគ្រោះថ្នាក់ចរាចរណ៍​ភាគច្រើនកើតឡើងមកពីកត្តាមនុស្ស មិនបាន​រៀន​បើកបរ មិន​គោរពច្បាប់ចរាចរណ៍ មិនគោរពសិទ្ធិអាទិភាព វ៉ាជែង បើកលឿនហួស​ល្បឿនកំណ​ត់ក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនប្រកាន់ស្តាំ ប្តូរទិសខ្វះការ​ប្រុងប្រយ័ត្នកត្តា​យានយយន្តខ្វះ​ការត្រួត​ពិនិត្យលក្ខណៈ​បច្ចេកទេស ហ្វ្រាំង កង់ជាដើមនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២០ នៅសាលប្រ​ជុំ​ស្ន​ងការនគរបាល​ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមមន្ត្រីពាក់ព័ន្ធចរាចរណ៍ជាច្រើននាក់។

ក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ទោ អាត់ ខែម បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងទៀតថា គ្រោះ​ថ្នាក់ចរាចរណ៍គឺជាប្រធាន​បទមួយយ៉ាងសំខាន់ ​សំរាប់អ្នកធ្វើចរាចរណ៍​តាមផ្លូវគោកព្រោះស​ព្វ​ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្ទើរតែរៀងរាល់ថ្ងៃ វាបង្កឲ្យបាត់បង់មនុស្ស និងទ្រព្យ​សម្បត្តិ​យ៉ាងច្រើន​សណ្ធឹកសណ្ធាប់មិនអាចគណនាបាន។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា ​បើតាមកា​រសិក្សាស្រាវជ្រា​វបានឲ្យដឹងថា គ្រោះថ្នាក់ចរាច​រណ៍បណ្តាល​ឲ្យមនុស្សស្លាប់ និង​រងរបួសនោះភាគ​ច្រើនកើតឡើង ដោយសារតែកំ​ហុសឆ្គងរ​បស់​មនុស្ស ដែល​កំហុស​ទាំងអស់នេះទាក់ទងទៅ ​និងការបើ​កបរមិនបានពាក់មួកសុវត្តិភាព បើកបរ​ក្រោមឥទ្ធិព​ល​នៃជាតិស្រវឹង​ ការបើកហួសល្បឿនកំណត់​ មិនបានពាក់ខ្សែក្រវ៉ាត់ មុនពេលបើកបរ ផ្ទុកមនុស្សឬ​ទំនិញលើសកំណត់ បើកជែងគ្នាដោយ​ប្រថុយប្រថាន ទូរស័ព្ឌពេ​លបើកបរជាដើម។

លោកឧត្តមសេនីយ៍ទោបានប​ញ្ជាក់ទៀតថា កន្លងមកសមត្ថកិច្ចចម្រុះ​បានចុះអនុវត្តធ្វើកា​រត្រួតពិនិ​ត្យ​យានយន្ត​កែច្នៃ​លក្ខណះខុស​បច្ចេកទេសសរុបរួម​បាន​ចំនួនបានរាប់រយគ្រឿង​យានយន្ត ត្រឹមត្រូវ​មានជា​ច្រើន​គ្រឿ​ង យានយន្តគ្មានឯសារត្រឹម​ត្រូវ​ ចំណែករថយន្ត​ដឹកអង្កាមវិញមានច្រើនគ្រឿង​នៅមិនអាច​កាត់ទ្រុង​បានឡើយ។ហើយកន្លងមក​មន្ត្រីនគ​របាលចរាចរណ៍ខេត្ត បានធ្វើឲ្យការផ្សព្វ​ផ្សាយច្បាប់​នានា​ពាក់ព័ន្ធ និងវិស័យ​ដឹក​ជញ្ជូន ច្បាប់ចរាចរណ៍ផ្លូវគោកជាញឹកញាប់ហើយដែរ។

ជាមួយគ្នានោះ​ដែរលោកឧត្តមសេនីយ៍ទោ បានធ្វើការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ និងសិស្សានុ​សិស្ស​ទាំងអស់ ត្រូវតែចូ​លរួមគោរ​ពច្បាប់ចរាចណ៍ផ្លូវគោគឲ្យបានគ្រប់គ្នា ដូចជាពេលបើកបរ កុំបញ្ច្រាស​ទិសចរាចរណ៍ ត្រូវពាក់មួកសុវត្តិភាពឲ្យបានត្រឹមត្រូវ កុំជជែកគ្នាពេលបើកបរ ពេលបើកបរកុំ​ពិសា​រគ្រឿងស្រវឹង ពេលធ្វើចរាចរណ៍ត្រូវមើលស្លាកចរាច​រណ៍ឲ្យបានត្រឹមត្រូវ កុំផ្ទុកមនុស្សហួសកំណត់ ពេលបើ​កបរកុំនិយាយទូរស័ព្ឌ ពេលបើកប​រត្រូវដាក់កញ្ចក់សំរាប់មើលក្រោយឲ្យបានត្រឹមត្រូវ និង​ត្រូវពិនិត្យភ្លើងហ្វ្រាមុខក្រោយឲ្យបានត្រឹមត្រូវ ហើយត្រូវផ្តល់សិទ្ធិឲ្យអ្នកបើ​កបរនៅក្នុងរង្វង់​មូលជាដើម៕