ឯកឧត្តមថោង ខុន ចុះពិនិ្យទីតាំងដាក់ក្រុមពេទ្យ ប្រចាំការចត្តាឡីស័ក ម៉ាស៊ី​នស្កែន​កំដៅ នៅ​មុខច្រក​ទ្វារអន្ត​រជាតិ​ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម​ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៌ អមដំណើរ ដោយ​លោក​វេជ្ជ​បណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជា​ច្រើននាក់​ទៀត​បានចុះពិនិ្យទីតាំងនិងធ្វើការពិភាក្សាគ្នាក្នុងកាដាក់ក្រុមពេទ្យប្រចាំការ ចត្តាឡីស័ក​គឺបាន​សំរេចយ​កម៉ាស៊ី​ស្កែនកំដៅ ទៅដាក់ខាងមុខ​ច្រកទ្វារជិតគល់​ស្ពានមាត់ច្រកទ្វារអន្តរជាតិ​ប៉ោយ​ប៉ែតកាលពី​ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

ក្នុងដំណើរចត្តាឡីស័ក​នេះឯកឧត្តមថោង ខុន បានមានប្រសាសន៍ថា ការចុះមកពិនិ្យទីតាំង​ដាក់​ក្រុម​ពេទ្យប្រចាំការ ចត្តាឡីស័កម៉ាស៊ី​នស្កែនកំដៅនេះ បានសម្រេចដាក់​នៅខាងមុខច្រកទ្វារជិត​គល់ស្ពាន មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញ ដោយខាងប៉ូលីស​ជាអ្នករៀបចំ បន្ទប់ដា​ក់កាមេរ៉ា​ចាប់​កំដៅ នឹងបន្ទប់សម្រាប់ដា​ក់អ្នកជំងឺបណ្តោះ​អាសន្នឲ្យខាង​ក្រុមការងារចត្តាឡីស័ក ដោយ​ឡែកក​ន្លែង​ចាស់យើងទុកដំណើរ​ការសិន។

នុងនោះ​លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា បានមានប្រសាសន៍ដែរថា វិធានការបង្ការការចម្លង​វីរុស​កូរ៉ូណា ប្រភេទថ្មី បើយើងធ្វើដំណើរឆ្លងប្រទេសមួយទៅប្រទេសមួយ សង្ស័យថា មានគ្រុនក្តៅ និង​ក្អកនិងពិបាកដកដង្ហើម​ត្រូវស្វែងរ​កការព្យាបាល​ជាបន្ទាន់ និងប្រាប់ប្រវត្តិ នៃការធ្វើ​ដំណើរ​របស់អ្នក​ដល់គ្រូពេទ្យជំនាញ។

ជាសវាង​ការប៉ះពាល់ជាមួយអ្នកដែល​មានគ្រុនក្តៅ ត្រូវលាងដៃឲ្យបានញឹកញាប់ ជាមួយនឹងសាប៊ូ និងទឹកស្អាតឬអាគុល និងជៀសវាងការប៉ះពាល់ភ្នែកច្រមុះមាត់ នៅពេលក្អកឬកណ្ដាស់​ត្រូវខ្ទប់មាត់ និងច្រមុះអ្នកដោយប្រើកែងដៃឬក្រដាស់រួច បោះចោលទៅក្នុងធុងសំរាមភ្លាម​និងលាងដៃរបស់អ្នកជាបន្ទាន់។

ប្រសិនអ្នកពាក់ម៉ាស់ត្រូវប្រាកដថា ពាក់គ្របលើមាត់ និងច្រមុះ ប៉ុន្តែជៀសវាងការប៉ះលើផ្ទៃ​ខាងក្រៅ​នៅពេលកំពុង​ពាក់នឹងពេលដោះ។

ម៉ាស់ត្រូវបោះចោ​លភ្លាមនៅម៉ាក់ដែល​បានប្រើរួចនិងលាងដៃឲ្យបានស្អាត បន្ទាន់ប្រសិនអ្នក​ចាប់ផ្ដើម​ឈឺពេលកំពុង​ធ្វើដំណើរ ត្រូវប្រាប់អ្នកប​ម្រើ​លើយន្តហោះ​ និងស្វែងរកការព្យា​បាលឲ្យ​បានឆាប់ និងប្រាប់ពីប្រវត្តិនៃ​ការធ្វើដំណើរដល់គ្រូពេទ្យ។

ត្រូវបរិភោ​គតែអាហារណាដែលឆ្អិន​ល្អមិនត្រូវខាកស្ដោះនៅលើទី​សាធារណៈជៀសវាងការប៉ះ​ពាល់​នឹង​ធ្វើដំណើរ​ជាមួយសត្វដែលឈឺនិងផ្ទុកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី៕