សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការ​ងារជាមួយ ឯកអគ្គរដ្ឋទូតថ្មី អូស្ត្រាលីប្រចាំកម្ពុជា

រាជធានីភ្នំពេញ៖​កាលពី​ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភា​ក្សាការ​ងារជាមួយ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មី អូស្ត្រាលីប្រចាំកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម Pablo Chiho Kang បានជម្រាបជួនសម្តេចតេជោ ហ៊ុន សែន ថា ឯកឧត្តម​ពិតជាមា​នក្តីរីករា​យដោយត្រូវ​បានតែងតាំង​ជា​ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាពេលនេះ។​នេះគឺ​ជាបេសកកម្មគួរជាទីរី​ករាយមួយជាពិសេ​សមកកាន់ប្រទេស​ដែល​មានទំនាក់ទំនង និង​កិច្ចស​ហប្រតិ​បត្តិការល្អជាមួយអូស្ត្រាលី។

ឯកឧត្តមបានជម្រាបជូនសម្ដេចថា នៅពេលនេះអូស្ត្រាលីកំពុងបង្វែ​រកិច្ចសហប្រតិបត្តិ​ការរវាង​អូស្ត្រាលី និងកម្ពុជាទៅ​លើស្ថាប័ន​តែម្ដងនោះ​គឺកំពុងពង្រឹង​ពង្រីកកិច្ចសហប្រតិបត្តិកា​រជាមួយក្រ​សួងនានា នៅកម្ពុជាដូចជា​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើវិស័យពន្ធដារ ក្រសួងរ៉ែ និងថាមពល ក្រសួងសា​ធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ក៏ដូចជា​ក្រសួងការពារជាតិផងដែរ។

ក្នុងបេស​កកម្មកាទូតរប​ស់ឯកឧត្តមមកកាន់កម្ពុជា​នៅពេលនេះ ឯកឧត្តម នឹងងបន្តជំរុញ​កិច្ចសហ​ប្រតិបត្តិ​ការជាមួយស្ថាប័ន​ទាំងអស់ជាមួយ​កម្ពុជា​ហើយក៏ផ្ដោត​កិច្ចសហប្រតិបត្តិកា​រជាពិ​សេសទៅ​លើពាណិ​ជ្ជកម្ម។ឯកឧត្តមមានប្រសាសន៍ទៀតថា ប្រទេសអូស្ត្រាលី​បើកចំហជូនប្រជា​ជនកម្ពុជា ដើម្បីទៅធ្វើទស្សនកិច្ច ដើម្បី​ទៅវិនិយោគក៏ដូចជាដើម្បីទៅ​បន្តការសិក្សានៅ​ទីនោះផងដែរ។ ក្នុងន័យនេះ​ឯកឧត្តមមានប្រសាសន៍ថា ឯកឧត្តមនឹងយកចិត្តទុក​ដាក់ជាពិសេសលើបញ្ហា​វិនិយោគនឹង​បញ្ហាពាណិជ្ជកម្មតែម្ដងជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ជាការឆ្លើយតប សម្តេចតេ​ជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ និងសំដែងការអបអ​រសាទរចំពោះ​ឯក​ឧត្តម ដែលត្រូវបានតែងតាំងជាឯក​អគ្គរដ្ឋទូតវិសាមញ្ញនិងពេញ​សមត្ថភាពរបស់ប្រទេស​អូស្ត្រាលី​នៅ​កម្ពុជា។សម្ដេចតេជោបាន​យល់ស្របចំពោះការលើក​ឡើងរបស់​ឯកឧត្តម Pablo Chiho Kang ចំពោះទំនាក់​ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោមានប្រសាសន៍ថា ជាការពិតកម្ពុជា​និងអូស្ត្រាលីមានទំ​នាក់ទំនងយ៉ាងច្រើនវិស័យ​ជាមួយ​នឹងស្ថាប័ន និងស្ថាប័នជាដើម ហើយក៏មានទំនាក់ទំនងជាពិសេ​សផងដែរក្នុងក្របខ​ណ្ឌអង្គ​ការសហ​ប្រជាជាតិ ក្របខណ្ឌអាស៊ាន ក្របខណ្ឌអាស៊ីបូព៌ា ក៏ដូចជាដៃ​គូកិច្ចសហប្រតិ​បត្តិការគ្រប់​ជ្រុងជ្រោយផងដែរ។

លើ់​សពីនោះទៅទៀត​អូស្ត្រាលីក៏មា​នកិច្ចសហប្រតិបត្តិការទ្វេភាគី​ពិសេស​បន្ថែម​ទៅលើអ្វីដែលឯកឧត្តមបា​នលើកឡើងគឺអូស្ត្រាលី​បានជួយដល់កម្ពុជា ក្នុងការស្វែងរក​សុខ​សន្តិភាពកន្លងមក ហើយជាពិសេសទៅទៀត​អូស្ត្រាលីកាលពីដើម​ឡើយបានដាក់អា​ទិភាពសំខាន់​ជួយដល់កម្ពុជា​លើវិស័យកសិកម្មហើយលើវិស័យកសិកម្មនេះ អូស្ត្រាលី បានបង្កើត​នៅវិទ្យាស្ថាន​កាឌី(Cardi)មួយដែលវិទ្យា​ស្ថាននេះបានជួយជំរុញឲ្យស្រូវ​កម្ពុជាបង្កើន​បានទិន្នផ​លខ្ពស់ពី​នោះទៅទៀត​បានជួយស្រូវកម្ពុជាឱ្យក្លាយ​ទៅជាអង្ករលេខ ១ នៅក្នុងពិភពលោកផងដែរ៕