ព្រះមហាក្សត្រ នៃកម្ពុជា សព្វព្រះរាជហ​ឫទ័យយាងសួរសុខទុក្ខ និងប្រោស​ព្រះរាជ​ទាន នូវព្រះរាជ​អំណោយ​ដល់ប្រ​ជានុរាស្រ្ត នៅស្រុក​ថ្ពង

ខេត្តកំពង់ស្ពឺ៖ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ព្រះបាទ ព្រះបរមនាថ ​នរោត្តម សីហមុនី ព្រះមហា​ក្ស​ត្រ នៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំ​ផុត នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ព្រះអង្គ​បានសព្វព្រះ​រាជហឫទ័យស្តេច​យាងសួរសុខទុក្ខ និងប្រោសព្រះ​រាជទាន នូវព្រះ​រាជអំណោយ​ដល់​ប្រជានុរាស្រ្តចំនួន៥៦០គ្រួសារ សិស្សានុសិស្សចំនួន៨៩០នាក់ ស្ថិតនៅភូមិទឹកលង១ ភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះអង្គបា​នទទួលស្វាគមន៍យ៉ាង​កក់ក្តៅជាទីបំផុត ពីសំណាក់ លោ​ក យឹម សុខុម ប្រធានក្រុម​ប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈ​អភិបាល​ខេត្តកំពង់​ស្ពឺ លោក លោកស្រី ជាថ្នាក់ដឹកនាំអា​ជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា បងប្អូន​ប្រជា​រាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ប្រកបដោយក្តីនឹ​ករឭក និងគោរពស្រឡាញ់ជាទីបំផុត។

បន្ទាប់ពីព្រះរាជបន្ទូល​សំណេះសំណាលរួចមក ព្រះករុណា ព្រះមហាក្សត្រ នៃកម្ពុជា ជាទី​គោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងប្រោសព្រះរាជ​ទាននូវ​ព្រះរាជ​អំណោយ ​ដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ ដល់ប្រជានុរាស្រ្តទាំង៥៦០គ្រួសារ ប្រកបដោយ​ទឹកព្រះ​ទ័យសប្បាយរី​ករាយ និងអាណិតស្រឡាញ់ជាទីបំផុត៕