រដ្ឋ​បាលខេត្តកំពត បើកកិច្ច​ប្រជុំស្ដីពីការដោះស្រាយ វាស់​វែងដីដោះដូរ ទីតាំងវាយកូនហ្គោល របស់​ក្រុម​ហ៊ុន​សុខា​​អូតែល​ តាម​ខ្លឹម​សារ​អនុក្រឹត្យ​លេខ១៦៧​ អនក្រ.បក

ខេត្តកំពត៖នាព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ​ឆ្នាំ២០២០ ឯកឧត្ត​ម ជាវ តាយ​អភិបាល​ នៃគណៈអ​ភិបាល​ខេត្ត ឯ​កឧត្តម​ សូត យា អនុរដ្ឋលេខា​ធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុង​កិច្ច​ប្រជុំ ស្ដីពី​កា​រដោះ​ស្រាយក្នុងការវា​ស់​វែងដីដោះ​ដូរទីតាំង​វាយកូនហ្គោល របស់​ក្រុម​ហ៊ុន​សុខា​​អូតែល​តាម​ខ្លឹម​សារ​អនុក្រឹត្យ​លេខ១៦៧​អនក្រ.បក​ចុះថ្លៃ​ទី១០​ខែតុលា ឆ្នាំ​២​០១៧។

កិច្ច​ប្រជុំ​នេះ បានធ្វើឡើងនៅសាលាខេត្ត ដែមានសមាសភាពចូលរួមពីអភិបាល​រង​ខេត្តទទួលបន្ទុក ថ្នាក់​ដឹកនាំមន្ទីរបរិស្ថានខេត្ត មន្ទីរ​រៀបចំដែនដីនគរូបនីយកម្ម និង​សំណង់ខេត្ត អាជ្ញាធរឃុំនិងស្រុក​ទឹក​ឈូ រួមនឹងតំណាងក្រុម​ហ៊ុន​សុខាអូតែល​ ដែលជាមន្ត្រី និងតំណាង​ពាក់ព័ន្ធ​ចូលរួមដោះស្រាយ
សរុប​១០នាក់។​

មានប្រសាស​ន៍​ក្នុងកិច្ច​ប្រជុំនេះ ឯកឧត្ត​ម​ ជាវ តាយ​ អភិបាល​ខេត្ត បានណែនាំដល់មន្ត្រី និង​អាជ្ញាធ​ររួម និងតំណាងក្រុម​ហ៊ុន ត្រូវធ្វើយ៉ាងណាត្រូវ​រួមសហការគ្នាជំរុញ​ដោះស្រាយកា​រងារនេះរួមគ្នា​អោយបានបញ្ចប់​ឆាប់រហ័ស ដោយឈរលើស្មារតីទទួលខុសត្រូវ ផ្នែកទៅតាមនីតិវិធីច្បាប់​៕